បន្ទាយមានជ័យ៖ យុវជនឈាមរាវ ២ក្រុម គ្រាន់តែរឿងមានជម្លោះនិងគ្នាតិចតួចសោះមិនអត់អោនឲ្យគ្នា ឈានដល់បើកឆាកប្រយុទ្ធគ្នាសុីសាច់ហុតឈាមដូចរឿងហុងកុង កាប់មនុស្សមិនបានកាប់ម៉ូតូខ្ទេចអស់២គ្រឿង ក្រោយពីធ្វើសកម្មភាពហើយគេចខ្លួនអស់}រំលងបាន១ថ្ងៃ ត្រូវបាន កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវឈានដល់ឃាត់បានជនសង្ស័យចំនួន៧នាក់យកមកអធិការក្រុងសិរីសោភ័ណដើម្បីសួននាំ។រឿងរាវនេះកើតឡើងនៅវេលាម៉ោង១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំនុច វេទិការសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក សុីឌីអធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជនសង្ស័យទាំង៧នាក់រួមមាន ១/ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ/២ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ៣/
ឈ្មោះ អុល សំណាង អាយុ១៤ឆ្នាំ /៤ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ៥/ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ ៦/ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧/ឈ្មោះ ផាត់ លីហុ អាយុ១៥ឆ្នាំ ទាំង៧នាក់រស់នៅក្នុងក្រុងសិរីសោភ័ណ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ១ផងដែ។
លោកវរៈសេនីយ៍ឯក សុីឌីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះ ជនទាំង២ក្រុមនោះ មានការជម្លោះគ្នាតិចតួចឈានដល់តឹងសរសៃកដាក់គ្នា ហើយបើកឆាកប្រយុទ្ធគ្នា សុីសាច់ហុតឈាម ក្រុមជនបង្កមានទាំងពីដាវសាម៉ូរៃ ១ដើមនិង ដុំថ្មគាប់ដាក់យ៉ាងសហាវ ក្រោយពេលកាប់មនុស្សមិនបានកាប់ម៉ូតូ១ក្រុមទៀតខូចអស់២គ្រឿងទើប ជនបង្កគេចខ្លួនចាត់អស់។
លោកវរៈសេនីយ៍ឯក សុីឌី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ក្រោយពីសួចំលើយចប់ជនសង្ស័យទាំង៧នាក់បានបញ្ជូនមកស្នងការខេត្តដើម្បីចាត់កាបន្ត។
ជនសង្ស័យទាំង៧នាក់នេះដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាកការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយដោយ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃ ទី៣០ ខែតុលា ឆ្នាំ ២០២៣ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ដោយ៖ឃិន គន្ធា