អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដល់ព្រះមន្ត្រីសង្ឃបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គណ:កម្មាមាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក

0

កំពង់ធំ÷ លោក សាយ គឹមឡម  បានថ្លែងអំណរគុណដល់ព្រះសង្ឃ នៅក្នុងឱកាសដែលបានទទួលបច្ច័យនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ពីព្រះមន្ត្រីសង្ឃស្រុកស្ទោងដែលដឹកនាំដោយ ព្រះគ្រូបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្តីទីស្រុកស្ទោង និងជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពោធិដំណាក់ ព្រមទាំងព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តទាំង ៤៨នៅក្នុងស្រុកស្ទោង ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២ឥ២៣ នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង។

ជាមួយនេះផងដែរលោក សាយ គឹមឡម ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនជិត ឆ្ងាយ ដែលបានឧបត្ថម្ភជារឿយៗនូវសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគដល់់រដ្ឋបាលស្រុកស្ទោង សម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងហានិភ័យ ក៏ដូចជាក៏ដូចជាការជួបនូវគ្រោះឧបទ្ទវហេតុផ្សេងៗផងដែរ។

ជាចុងបញ្ចប់ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បាទអំពាវនាវបន្ថែមទៀតដល់សប្បុរសជនជិតឆ្ងាយ ក៏ដូចជាព្រះមន្ត្រីសង្ឃស្រុកស្ទោង សូមបន្តជួយឧបត្ថម្ភគាំទ្រ សហការជាមួយរដ្ឋបាលស្រុក ក្នុងការធ្វើកិច្ចការមនុស្សធម៌ ដូចជាជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសារឡើង។

សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះ ព្រះមន្ត្រីស្រុកស្ទោងបានឧបត្ថម្ភនូវបច្ច័យចំនួន៤លានរៀល អង្ករ៥០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់មួយចំនួនធំផងដែរ។ អត្ថបទលោក ធូ កែវមុន្នី