មន្ត្រី ជាន់ខ្ពស់ ក្រសួង សាធារណការ ចុះ ត្រួតពិនិត្យ បច្ចេកទេស ក្នុងការ បុកគ្រឹះ រៀបចំ សាងសង់ស្ពាន នៃ គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ខេត្តកំពង់ចាម

0

កំពង់ចាម : ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ អញ្ជើញ ចុះ ត្រួតពិនិត្យ បច្ចេកទេស ក្នុងការ បុកគ្រឹះ រៀបចំ សាងសង់ស្ពាន នៃ គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែងសរុប ជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត កំពង់ចាម ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនទទួលម៉ៅការកំពុងចុះអនុវត្តន៍គម្រោងដោយ សាងសង់ស្ពានចំនួន៤កន្លែង និងផ្លូវចំនួន ២ចំណុច ខណៈដែលក្រុមបច្ចេកទេសកំពុងពិសោធន៍ដី និងថ្មក្រាលពីក្រោម ដេីម្បីធ្វេី ឱ្យ គុណផ្លូវជាតិលេខ៧នេះ មានគុណភាពល្អ និងត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។
ឯកឧត្តម រដ្ឋលេខាធិកា បានបញ្ជាក់ ថា ចំពោះមុខ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វេីការចុះពិនិត្យវឌ្ឍនាភាព នៃ ការសាងសង់ផ្លូវជាតិលេខ៧ ជាបួនគន្លងជាបន្តបន្ទាប់ទៀត ។ ចំណែកចំពោះផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋវិញ កន្លែងដែលត្រូវអនុវត្តន៍ជំហានដំបូងនេះ គឺ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដោះស្រាយរួចរាល់ហេីយ និងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែងសរុប ជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត កំពង់ចាម ដែល មានឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ ជា ប្រធាន គ្រប់គ្រង គម្រោង នេះ ដោយ ជំហាន ដំបូង គឺ ក្រុម ការងារ ចាប់ផ្តើមសាងសង់ ស្ពាន មុន ថ្ងៃ នេះ គឺ យើង បាន រួមគ្នា ចុះ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស របស់ ក្រុមហ៊ុន CRBC ដែល កំពុង បុក គ្រឹះ រៀបចំ សាងសង់ ស្ពាន ជា ជំហាន ដំបូង បន្ទាប់ ពី ការ ដោះស្រាយ ផលប៉ះពាល់ ផ្សេងៗ ហើយ ក៏ បាន ពិនិត្យ ឧបករណ៍ ពិសោធន៍ ដី សម្រាប់ ធ្វើ គ្រឹះ ផ្លូវថ្នល់ ធ្វើយ៉ាងណា ឱ្យ ដំណើរការសាងសង់ស្ពាន និង ផ្លូវ ខាងលើ នេះ ឱ្យ បានឆាប់រហ័ស ទៅតាមផែនការ កំណត់ ។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង នេះ គឺ មាន ស្ពានចំនួន ៨កន្លែង ដែល ផ្លូវមានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ក្នុង នោះ នៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ រហូត ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ។ ដែល ជា គម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណ រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧លាន ដុល្លារ អាមេរិក ៕