ថ្នាក់ដឹកនាំខេត្តរតនគិរី បើកកិច្ចប្រជុំដើម្បីបន្តពង្រឹងការអនុវត្តការងាររដ្ឋបាលខេត្តរតនគិរី !

0

ខេត្តរតនគិរី៖ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី លោក ស៊ូ សិរី តំណាងអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តរតនគិរី ប្រចាំខែតុលាឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តរតនគិរី។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងមន្ត្រីរាជការសាលាខេត្តរតនគិរី​ ជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំដែលដឹកនាំដោយ លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី នារសៀលថ្ងៃនេះ ត្រូវគេដឹងថា បានផ្តោតសំខាន់លើការត្រួតពិនិត្យ ទៅលើសេចក្តីព្រាងរបាយការណ៍ ដែលរដ្ឋបាលខេត្តរតនគិរី បានប្រមូលចងក្រងពីទីចាត់ការ មន្ទីរ អង្គភាព ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ប្រចាំខែតុលាឆ្នាំ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្តរតនគិរី៕ដោយ៖ឡុង សំបូរ