កំពង់ចាម: សំណេីរ ចំនួន ១៦ និងសំណូមពរ ១៩ និង កង្វល់ ចំនួន ២ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបាន ចំនួន១៧ ដោយឡែក សំណេីរ និងសំណូមពរដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ខណៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ត្រូវ បានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្ត បទុមរតនដីដុះ ស្ថិតក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម ហៃ ងួនលី សមាជិក ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត កំពង់ចាម ។
គួរបញ្ជាក់ថា សំណេីរ និង សំណូមពរ ដែល ប្រជាពលរដ្ឋ បាន លេីកឡេីង រួមមាន បញ្ហា សំរាម ការ ស្នើសុំ ដោះស្រាយ បញ្ហា ធ្វើ ប័ណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំ ផ្លូវ បេតុង ការ ជួសជុល ផ្លូវ និង ភ្លើង បំភ្លឺផ្លូវ ការ ស្នើសុំ ធ្វើ ប័ណ្ណ ក្រីក្រ សំណូមពរ របស់ អតីត យុទ្ធជន បញ្ហាអត្តចរិត របស់ មន្ត្រី បម្រើ សេវា សុខាភិបាល បញ្ហា អត្តសញ្ញាណប័ណ្ណ ផុត សុពលភាព ។ ល។
តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។
ជាមួយគ្នានោះ ឯកឧត្ដម ហៃ ងួនលី តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យ កាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕