បទល្មើសនេសាទខុសច្បាប់ប្រភេទស្បៃមុងស្អេកស្កះ គណៈបញ្ជាការឯកភាពស្រុកចុះទៅបង្ក្រាប បែជាអ្នកសារព័ត៌មានខ្លះចុះផ្សាយថា នេសាទបែបលក្ខណៈគ្រួសារទៅវិញ

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ លោក ម៉ូវ ជា អភិបាល រងស្រុកជីក្រែង តំណាងអោយលោក បូ ម៉េងទ្រី អភិបាលស្រុក ជីក្រែងបានខិតខំ ប្រឹងប្រែងដឹកនាំគណៈ បញ្ជាការឯកភាពស្រុក ស្រុកចុះបង្រ្កាប បទល្មើសនេសាទគ្រប់ប្រភេទ ដូចដែលអ្នកសារព័ត៌មានបានចុះផ្សាយ ពីគុណសម្បត្តិរបស់លោកជាហូរហែរ។ រីឯលោក ទៀ គឹម សុទ្ធ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ថ្វីត្បិតតែមិនបានចុះ មកទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដោយផ្ទាល់ក៏ដោយ ក៏លោក បានផ្តល់យុទ្ធសាស្ត្រដើម្បី អោយមន្ត្រីក្រោមឱវាទរបស់លោក ទប់ស្កាត់បទល្មើស នេសាទដ៏មានប្រសិទ្ធភាពពោលគឺ<< បើចង់ទប់ស្កាត់ បទល្មើសនេសាទ ត្រូវ ចាប់ឈ្មួញទិញកូនត្រីចម្រុះ មកធ្វើជានុយជាមុនសិនទើបល្អ>> ដោយ យោង តាម ការខិតខំប្រឹងប្រែង របស់លោក ម៉ូវ ជា និងលោក ទៀ គឹមសុទ្ធ អង្កភាពយើងខ្ញុំ បានចុះផ្សាយ រិះគន់ ការអនុវត្តគ្មានប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់លោកទៀ គឹមសុទ្ធ ដើម្បីឲ្យមន្ត្រីរបស់លោកអនុវត្តយុទ្ធសាស្ត្ររបស់លោកប្រកបដោយប្រសិទ្ធភាព។

ផ្ទុយទៅវិញ លោក ជុំភាព នាយសង្កាត់ រដ្ឋបាលជលផល កំពង់ក្ដី មិ តែមិន អនុវត្តតាមយុទ្ធសាស្ត្រ ចៅហ្វាយនាយរបស់ខ្លួនទេ ផែមទាំង ថ្លើមធំហ៊ាន សរសេររបាយការណ៍ភូតកុហក់មេរបស់ខ្លួនថែមទៀតដោយ អោយអ្នកសារព័ត៌មានផ្សព្វផ្សាយ ថាការ ប្រមូលទិញកូនត្រីចម្រុះមកធ្វើជានុយ របស់ឈ្មួញ ប្ដី ឈ្មោះ ប៉ោត និងប្រពន្ធឈ្មោះ ផាត បច្ចុប្បន្ន រស់នៅភូមិថ្នល់ លោក ឃុំ ស្ពាន ត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានមកពីការនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង ថាទិញជាលក្ខណៈគ្រួសារ។ម៉្យាង វិញទៀតកាល ពីថ្ងៃ ទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក ម៉ូវ ជា បានបានដឹកនាំ កម្លាំងចម្រុះ ចុះទៅ បង្ក្រាបបទល្មើសនេសាទនៅ ភូមិសាស្ត្រឃុំ ស្ពានត្នោត ក្នុងដែនរដ្ឋបាលរបស់ លោក ជុំភាព នាយសង្កាត់រដ្ឋ បាលជលផល កំពង់ក្ដី ប្រហែល ជាអ្នកសារព័ត៌មានទាំងនោះ ទំនង គ្មានក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានទេមើលទៅទើបចុះផ្សាយ បំភ្លៃ ថាអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ប្រភេទស្បៃមុងទាំងនោះ ក៏ជាលក្ខណៈគ្រួសារហើយថា ប្ដី ឈ្មោះ ប៉ោត និងប្រពន្ធឈ្មោះ ផាត ដែល បញ្ឈ ឡាន ម៉ាកNissan ពាក់ស្លាកលេខ 2AR_4716ទិញកូនត្រីចម្រុះ ធ្វើនុយ ដោយចុះផ្សាយថាទិញជាលក្ខណៈគ្រូសារ រីឯអ្នកនេសាទខុសច្បាប់ប្រភេទស្បៃមុង ដែលដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងចុះ ទៅកាប់ បំផ្លាញ់ចោល យ៉ាងសន្ធឹកសន្ធាប់ក៏ជាឧបករណ៍នេសាទខុសច្បាប់ជាលក្ខណៈគ្រួសារដែល។
ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នក សារព័ត៌មានបានព្យាយាមទូរស័ព្ទទៅបុគ្គលដែលបានចុះផ្សាយថា អ្នកទិញកូនត្រីចម្រុះធ្វើនុយជាលក្ខណៈគ្រួសារ រីឯគណៈបញ្ហាឯកភាពស្រុកទៅកាប់បំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង ក៏ជាការនេសាទបែបលក្ខណៈគ្រួសារផងដែរនោះ យើង ខ្ញុំបានទូរស័ព្ទជាច្រើនដងតែទូរស័ព្ទនៅក្រៅតំបន់សេវារហូត។
ដោយការចុះផ្សាយផ្ទុយ ពីយុទ្ធសាស្ត្រ ដ៏ល្អប្រសើររបស់លោក ទៀ គឹមសុទ្ធប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ូវ ជាអភិបាលរងស្រុកជីក្រែងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទជាពិសេសឧបករណ៍នេសាទដែលចាប់យកត្រីល្អិតបែជាអ្នកសារព័ត៌មាន ទីងមោង ចុះផ្សាយថាសុទ្ធតែជាលក្ខណៈគ្រួសារទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋអស់សំណើចយ៉ាងខ្លាំង ៕