ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា

0

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ទៅលេីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួយឧបទ្ទវហេតុអគ្គិភ័យឆេះផ្សារ ឆងចម ស្រុកកាប់ជេីង ខេត្តសុរិន្ទរ៍។

នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនអាជីវករកម្ពុជា ដែលជួយឧបទ្ទវហេតុអគ្គិភ័យឆេះផ្សារ ឆងចម ស្រុកកាប់ជេីង ខេត្តសុរិន្ទរ៍កាលពីរាត្រីថ្ងៃទី២៧ ខែតុលា ឆ្ន២០២៣ កន្លងទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ ការយកចិត្តទុកដាក់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ តាមរយៈការជម្រុញលើកទឹកចិត្ត ការផ្តល់សេចក្តីសង្ឃឹម ការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ សម្រាប់ដោះស្រាយកិច្ចការងារចាំបាច់ចំពោះមុខ ។

ក្នុងឱកាសនោះដែរ បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ អាជីវកររងគ្រោះ ចំនួន២០៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ និងថវិកា២០ម៉ីនរៀល ៕ដោយ៖ភ្នំដងរែក