កំពង់ស្ពឺ=មានស្តង់លក់ម៉ូតូមិនក្រោម ៣០កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគេ រាយការណ៏ឲ្យ ដឹងថាជាកន្លែងលក់ម៉ូតូមិនស្របច្បាប់ឬហៅម៉ូតូ គេចពន្ធ ដែលបាននាំចូលពី ប្រទេសជិតខាង រួមទាំងម៉ូតូពាក់ពន្ធ័និងបទ ល្មើសដែរ ។
តាមការសង្កេតក្រុមអ្នកលក់ម៉ូតូអត់ពន្ធទាំងនោះ មួយចំនួនមានបក្សពួក ខ្នងបង្អែកធំៗ រីមួយចំនួនទៀតពួកគេមានត្រូវរ៉ូវគ្នាជាមួយជំនាញក្នុងខេត្ត ដោយគ្រាន់តែបង់លុយកាក់ប្រចាំខែទៅដល់មន្ត្រីពាក់ពន្ធ័ ជាការស្រេច ។ ម្ចាស់ស្តង់ពួកគេមានល្បិចច្រើនដែលគេបានយកម៉ូតូដែលគ្មានពន្ធ ទុកក្នុងផ្ទះឬ ទុកនៅផ្ទះផ្សេង នៅពេលដែលអតិឋិជនត្រូវការគេណាត់យកមកលក់ឲ្យ ហើយបើសង្សយ័គេឆ្លើយថាមិនមានលក់ម៉ូតូអត់ពន្ធទេ ។តែតាមពិតល្បិចនេះ ខាងជំនាញគេបានដឹងគ្មានសល់ ដោយល្បិចនេះជំនាញគេជួយបង្ហាត់ថែមទៀត ។ មានការពាក់ពន្ធ័ក្នុងរឿងម៉ូតូអត់ពន្ធនេះ មានដូចជាអង្គភាព គយចលត័ ប៉ូលីស៏សេដ្ឋកិច្ច ដែលជា
អ្នកត្រួតពិនិត្យ ក្នុងនោះក៏ក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរមូលដ្ឋានផងដែរ ។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ស្តង់ដែលលក់ម៉ូតូអត់ពន្ធទាំងអស់ មានតែស្តង់មួយដែលហ៊ានទិញម៉ូតូគេចពន្ធច្រើនជាងគេ ក្នុងនោះត្រូវបានគេ សង្សយ័ថាមានទាំងទិញម៉ូតូបទល្មើសថែមទៀត។ស្តង់ដែលមានម៉ូតូអត់ពន្ធនោះ ជារបស់ឈ្មោះ ហោ ដែលមានទីតាំង ទល់មុខវិទ្យាលយ័ឆយឆុប និងមួយ កន្លែងទៀតនៅទល់មុខវិទ្យាលយ័ សុខាផល្លី ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ស្តង់នេះកន្លងមកត្រូវបានប៉ូលីស៏សេដ្ឋកិច្ចកំពង់ស្ពឺ បានចុះបង្ក្រាបហើយ បានឆែកឆេររកឃើញម៉ូតូគ្មានពន្ធរាប់សិបគ្រឿង តែក្រោយហាក់មានអន្តារគមន៏ ពីថ្នាក់ណាក៏ ក្រុមសមត្ថកិច្ចទាំងនោះបានយកម៉ូតូត្រឹមតែប៉ុន្មានគ្រឿង ទៅទុក នៅស្នងការ ក្រោយមកក៏បានដោះលែងទៅវិញនៅម៉ូតូថ្មីជាច្រើន ។
មកដល់មួយរយះក្រោយនេះម្ចាស់ស្តង់ឈ្មោះហោ បានពង្រីកទីតាំងកាន់ តែធំៗ ទៅហើយម៉ូតូគេចពន្ធ ក៏មានកាន់តែច្រើនដែលធ្វើភ្នែកមហាជនមាន ចម្ងល់យ៉ាងខ្លាំងថាមូលហេតុអីជំនាញពាក់ពន្ធ័ មានគយ និងប៉ូលីស៏សេដ្ឋកិច្ច មិនបង្ក្រាបបើកដៃឲ្យមនុស្សម្នាក់រកស៊ីមិនគោរពច្បាប់បែបនេះ ។
មានការវិភាគថា ក្រុមសមត្ថកិច្ចមិនហ៊ានបង្ក្រាបបណ្តាលមកពីម្ចាស់ស្តង់ នេះមានខ្នងអ្នកធំនៅក្រោយ ឬម្ចាស់ឃ្លាំងនេះបានបង់ខែថ្ងៃឲ្យដល់សមត្ថកិច្ច ទាំងនោះ ដែលលាភសក្ការះនេះហើយទើបបានជាសមត្ថកិច្ចមិនហ៊ានបើកភ្នែក មើលទេ សុខចិត្តហួសទៅហួសមក បើទោះជាមានការរិះគន់បែបណាក៏ចេះតែ ទ្រាំ ដើម្បីតែម្យ៉ាង គឺលុយដាក់ហោប៉ៅខ្លួន រឿងជាតិទុកមួយដុំសិន ។
តាមសេចក្តីរាយការណ៏ចុងក្រោយបានឲ្យដឹងថា សមត្ថកិច្ចមានការញ ញើតក្នុងការបង្ក្រាបដោយមូលហេតុថ្នាក់លើមិនបើកភ្លើងខៀវឲ្យដោយសារជិត ដល់ពេលបោះឆ្នោត បើអញ្ចឹងមែនមហាជនដាក់ជាសំនួរថា ឲ្យតែជិតដល់បោះ ឆ្នោតចង់អ្នកណាធ្វើអីក៏ធ្វើទៅឬ ?សូម្បីតែបទល្មើសសេដ្ឋកិច្ចប៉ុណ្ណ មហាមេឃ សុខចិត្តរងចាំការបោះឆ្នោតហើយ ដូចជាមិនសម ។បើទោះជាបុគ្គលនោះមាន ខ្នងធំប៉ុណ្ណផែនដី ឬក៏ជាក្មួយប៉ាវចិនក៏ត្រូវតែគោរពច្បាប់ មិនត្រូវទុកឲ្យបុគ្គល ម្នាក់នេះធ្វើអីស្រេចតែចិត្តពេក ។ ប្រាក់ចំណូល ជាតិជា ច្រើនត្រូវ បានខាត បង់ ដោយ សារសម្ភារះគេចពន្ធដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលបានព្រមានដល់ អង្គភាពពាក់ពន្ធនិងបានផ្លាស់តំណែងមន្ត្រីមួយចំនួនផងដែរ ៕