ក្រុមអាជីវកររកស៊ីដឹកទំនិញចេញពីព្រំដែនប្រទេសវៀតណាម បាននាំគ្នាតវ៉ាសុំបន្ធូរបន្ថយពន្ធដឹកជញ្ជូននិងសុំសមត្ថកិច្ចគយដឹកទំនិញមិនមានបង់ពន្ធ តែសាខាគយខេត្តសុំអោយក្រុមអាជីវករចូលរួមគោរពច្បាប់ទាំងអស់គ្នាត្រូវបង់ពន្ធនិងមិនត្រូវដឹកទំនិញគេចពន្ធតទេ

0

តាកែវ៖ នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលជាអាជីវកររកស៊ីដឹកទំនិញចេញពីព្រំទល់ប្រទេសវៀតណាម បាននាំគ្នាធ្វើការតវ៉ាស្នើសុំអោយ អង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាមនិងសាខាគយរដ្ឋាករខេត្តតាកែវ ធ្វើកាបន្ធូរបន្ថយប្រាក់ពន្ធអាករនិងពិន័យចំពោះឡានដែលសមត្ថកិច្ចគយបានឃាត់យកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តតាកែវ ដោយចោទពីបទដឹកទំនិញគេចពន្ធដែលពួកគាត់ដឹកតាមរថយន្តសាំយ៉ុងកន្លងមកនោះ។
ជុំវិញការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋនេះដែរ លោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយរដ្ឋាករខេត្តតាកែវ បានកោះហៅតំណាងក្រុមអ្នកតវ៉ាចំនួន ៦នាក់ ដើម្បីធ្វើការសម្របសម្រួលគ្នា និងមិនអោយមានការដាក់រថយន្តបិទផ្លូវសាធារណៈឡើយ ដែលជាហេតុបង្ករអោយបញ្ហាដល់ចរាចរសាធារណៈ។
ក្រោយធ្វើការសម្រមសម្រួលដោះស្រាយមួយថ្ងៃកន្លងមក ក្រុមអាជីវកបានស្នើសុំ៣ចំនុច ទី១ ស្នើសុំពន្យាពេលម៉ោងក្នុងលិខិតដឹកជញ្ជូនទំនិញអោយបានយូរជាងមុន ខណៈដែលក្នុងលិខិតដឹកជញ្ជូនបច្ចុប្បន្នបានត្រឹមតែ៣ម៉ោងតែប៉ុណ្ណោះពីព្រំដែនវៀតណាមភ្នំដិនដល់ភ្នំពេញ ទី២ ស្នើសុំអោយសមត្ថកិច្ចគយនិងរដ្ឋាករ ដោះលែងឡានដឹកទំនិញដែលចាប់ ចេញមកវិញហើយដោយយបន្ធូរបន្ថយការបង់ពន្ធអាករនិងពិន័យផ្សេងៗ ទី៣ ស្នើសុំអោយខាងសមត្ថកិច្ចគយអនុញ្ញាតិអោយក្រុមអាជីវករដឹកទំនិញមិនមានក្រដាសស្នាមបង់ពន្ធ និងបន្ធូរបន្ធយពន្ធអាករ ដែលពួកគាត់ដឹកតាមរយថន្ដសាំយ៉ុង ខណៈសព្វថ្ងៃតម្លៃបង់ពន្ធមានការកើនឡើង ហើយការរកស៊ីរបស់ពួកគាត់កាន់តែមានការពិបាកជាមុន ។
ជុំវិញការសំណូមពររបស់តំណាងក្រុមអាជីវករខាងលើលោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ បានអោយដឹងថា ការឃាត់រថយន្តដឹកទំនិញទាំងនេះ យកមករក្សាទុកគឺចង់អោយបងប្អូនប្រជាពលរដ្ឋដែលជាអាជីវក ចូលខ្លួនមកបង់ពន្ធអាករជូនរដ្ឋ ខណៈដែលភាគច្រើនអាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ គឺមិនមានក្រដាស់បង់ពន្ធអាករទល់តែសោះ ដែលជាទំនិញរត់គេចពន្ធភាគច្រើនចូលតាមច្រករបៀងព្រំដែនប្រទេសវៀតណាមតែម្តង ហើយក្នុងនោះក៏មានទំនិញហាមឃាត់ផងដែរ ដែលការដឹកជញ្ជូនទំនិញបែបនេះចាត់ជាទំនិញរត់គេចពន្ធ ។ លោកទាំងពីរបានបន្តទៀតថា សមត្ថកិច្ចគយនឹងបន្តប្រតិបត្តិការស្រាវជ្រាវបង្ក្រាបអោយតែនៅតែមានអ្នកដឹកទំនិញរត់គេចពន្ធ គឺនៅតែចាប់ ជាបន្តរបន្ទាប់ ហើយដូច្នេះដើម្បីកុំអោយសមត្ថកិច្ចគយចាប់ សូមបងប្អូនអាជីវករទាំងអស់ត្រូវបង់ពន្ធអាករអោយស្របច្បាប់ទាំងអស់គ្នា ។ តាកែវ