កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញប្រជុំពិភាក្សា ជាមូយប្រតិភូ និងក្រុមហ៊ុនវិនិយោគ មកពីខេត្ត Kong xi នៃសាធារណៈរដ្ឋប្រជាមានិតចិន លើការងារវិនិយោគ លើផលិកម្មដំឡូងមីក្នុងខេត្តកំពង់ចាម។
គួរបញ្ជាក់ថា កិច្ច ប្រជុំ ពិភាក្សា នេះ គោលបំណងរបស់ក្រុមហ៊ុនវិនិយោគចិន នឹងពិនិត្យលទ្ធភាពផ្តល់ជាបច្ចេកទេសដាំដុះដំឡូងមីដល់កសិករ និងបង្កើតរោងចក្រកែច្នៃដំឡូងមីក្នុងខេត្តកំពង់ចាម ដែលអាចទទួលទិញដំឡូងមីក្នុងខេត្តកំពង់ចាម និងតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីកែច្នៃជាផលិតផលសម្រេចនាំចេញផ្ទាល់ទៅប្រទេសចិន។
ជាមួយគ្នានោះ គណៈប្រភូ ក៏ បាន អញ្ជើញ ចុះពិនិត្យសង្វាក់ផលិតកម្មកែច្នៃម្សៅដំឡូងមី នៅរោងចក្រកែច្នៃម្សៅដំឡូងមី ស៊ឹង គីមហេង ក្នុងស្រុកកំពង់សៀម និងការដាំដុះដំណាំដំឡូងមីក្នុងស្រុកចំការលើ ផងដែរ ៕