កំពង់ស្ពឺ=ជារៀងរាល់ថ្ងៃគេបានសង្កេតឃើញឈើប្រណិតរាប់សិបម៉ែត្រគូបមានលំហូរដឹកចេញតាមរថយន្តសេរីយីឌុបរាប់សិបគ្រឿង ដែលរថយន្តទាំងត្រូវបាន គេដឹងថាជារបស់មន្ត្រីយោធា ដែលមានអំណាច បុណ្យសក្ក័ និង លុយកាក់ ហើយក៏ជាអ្នកមានតួនាទីធំ បានដឹកអុសបង្កប់ឈើ គ្រាន់បង់លុយឲ្យ មន្ត្រីបរិស្ថានជា ការស្រេច ។
ជាពិតការរកស៊ីឈើបង្កប់នៅក្រោមអុសរាល់ថ្ងៃបើទោះជាបុគ្គលនោះមានអំណាចឬបុណ្យសក្ក័ប៉ុណ្ណាក៏ការប្រព្រឹត្តទៅមានទម្លាប់ ឆ្លងកាត់ជំនាញ ឬត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចពាក់ពន្ធ័ ដែលគេតែងតែហៅ (បើកភ្លើងខៀវ) ។កត្តាបែបនេះបានជំរុញឲ្យមានលើកឡើងពីមតិមហាជនជា ច្រើននៅក្នុងខេត្តកំពង់ស្ពឺ ដោយបានពោលថា ទាំងអ្នករកស៊ីទាំងសមត្ថកិច្ចជា មនុស្សតែមួយ ដូចនេះមិនបាច់រកមុខអ្នកបំផ្លាញព្រៃឈើនោះទេ។
ថ្មីៗនេះមានលើកឡើងមិនញញើតមាត់ពីពលរដ្ឋដែលស្រឡាញ់ព្រៃឈើក្នុងស្រុកឪរ៉ាល់ថា គេឃើញ មានការផ្លាស់ នាយកដែនជំរកសត្វព្រៃភ្នំឪរ៉ា និងបាន ដាក់ជំនួស មកវិញនៅលោក យ៉ង់ ភារម្យ ដែលមន្ត្រីមកក្រសួងបរិស្ថាន ជំនួសដំណែងនេះ ។ តែការផ្លាស់ប្តូរ ក្នុងយុទ្ធសាស្ត្រដែលគេតែងនិយមហៅថា (កំណែទម្រង់រដ្ឋបាល)វាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺជំនួញឈើកាន់តែរីកដូចផ្សិតវាគ្រាន់ផ្លាស់ពីដឹកពេលយប់មកដឹកទាំងថ្ងៃដែលបង្កប់ក្រោមអុសរបស់ឡានមានស្លាកយីហោយោធាដែលដឹកចេញចំណុចដែនជំរកសត្វព្រៃភ្នំឪរ៉ាល់កាន់តែផុលផុសហើយកាន់តែប្រកាន់បក្សពួកក្នុងការរកស៊ីថែមទៀត។
នាពេលបច្ចុប្បន្នមុខរបរដ៏សែនកាក់កបខាងលើត្រូវបានគេដឹងថាមានតែមន្ត្រីយោធានិងមន្ត្រីប៉េអឹមមួយចំនួនក្នុងស្រុកឪរ៉ាល់បាននិងកំពង់សម្ងំរកស៊ីយ៉ាង ស្ងៀមស្ងាត់និងត្រូវរ៉ូវជាមួយអស់លោកដែលជាជំនាញប្រចាំតំបន់នោះ សូម្បីតែ មានអ្នកដែលមិនមានអំណាចមួយចំនួនចង់រកស៊ីក្នុងតំបន់នោះគឺមិនបានសុខឡើយ ។
ទាក់ទងនិងរឿងមន្ត្រីបរិស្ថាននេះដែរក៏នៅមានលោក ហេង គួន ដែលជាប្រធាន មន្ទីរបរិស្ថានខេត្តនិងជាអ្នកទទួលខុសត្រូវមួយផ្នែកធំក្នុងរឿងដឹកជញ្ជូនឈើឆ្លងកាត់ដែនជំរកសត្វព្រៃភ្នំឪរ៉ាល់នេះដែរ។
ក្នុងរឿងជំនួញឈើក្រញូងខាងលើក្នុងខេត្តកំពង់ស្ពឺនៅមានចំណុចជាច្រើនដូចជាការកាប់បំផ្លាញព្រៃឈើលើចំណុចភ្នំគីរីរម្យ និងកាប់បំផ្លាញព្រៃឈើក្នុងដែន ជំរកសត្វព្រៃភ្នំឪរ៉ាល់ ដែលការកាប់និងដឹកជញ្ជូនឈើទាំងនោះត្រូវបានគេដឹងថា សុតសឹងតែមន្ត្រីធំៗដែលមានអំណាច បុណ្យសក្ក័ គ្មានអ្នកណាហ៊ានប៉ះ។
រឿងនេះមានតែឯកឧត្តមអភិបាលខេត្តទេដែលត្រូវមានវិធានការទប់ស្កាត់ឬចាត់តាំងមន្ត្រីជំនាញដែលមិនមានការទាក់ទងជាមួយនិងអ្នករកស៊ីពីព្រោះអ្នករកស៊ីក្នុងខេត្តជាបក្សពួកមានអំណាច ដូច្នេះបើចង់បង្ក្រាបលុះត្រាតែមន្ត្រីទាំងនោះ មានឆន្ទះទើបការបង្ក្រាបមានប្រសិទ្ធិភាព ។
បើទោះជាកម្ពុជាកំពង់ប្រឹងប្រែងស្ដារនិងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានព្រៃឈើក្នុងប្រទេសកម្ពុជាយើង និងជាពិសេសក្នុងខេត្ដកំពង់ស្ពឺ ដែលកំពង់រងនូវការគំរាមកំហែង ការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងត្រូវរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើដែលជាវិស័យអាទិភាពមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើថែរក្សាការពារព្រៃឈើ ស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋពេញលេញ ។
យើងងាកមកមើលផ្លូវច្បាប់ម្តងតាមច្បាប់ក្រសួងបរិស្ថានមាត្រា៩៤.-(បានចែងថា) មន្ត្រីរដ្ឋ បាលការពារ និងអភិរក្សធម្មជាតិ ឬ ភ្នាក់ងារអធិការ កិច្ច ឬ មន្ត្រីបរិស្ថានរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយត្ន័ ឬ មិន គោរពទៅតាម បទ បញ្ញា តិ្ត នៃច្បាប់នេះត្រូវទទួលទណ្ឌកម្មខាងវិនយ័រដ្ឋបាល និង/ឬ ត្រូវ ចោទប្រកាន់ ចំពោះមុខតុលាការ ។
មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឬ ភ្នាក់ងារឬ ភ្នាក់ងារអធិការកិច្ច ឬ មន្ត្រីបរិស្ថានរូបណា ដែលសមគំនិតនិងអ្នកប្រព្រឹត្តបទល្មើស ឬ ជួយសម្រួលការប្រព្រឹត្តបទល្មើសនេះត្រូវផ្តន្ទាទោសដូចចារីដែរ៕
6