ឧត្តមសេនីយ៍ទោ សោម ស៊ុននាំយកគ្រឿងឈើ ស័ង្កសី  និងសម្ភារៈ សម្រាប់ សាងសង់ ផ្ទះ និង ថវិកា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលត្រូវ ដើមឈើរលំសង្ត់ត់ផ្ទះ  និង ក្រុម គ្រួសារ សព ប្រជាពលរដ្ឋ ទីទ័ល ក្រ ឃុំបន្ទាយស្ទោង  

0

កំពង់ធំ÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយ អាជ្ញាធរដែនដី នាំយកគ្រឿងឈើស័ង្កសី សម្ភារៈសម្រាប់សាងសង់ផ្ទះ និងស្បៀង អាហារ  គ្រឿងឧបភោគបរិភោគ  ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនក្រុមគ្រួសារសពប្រជាពលរដ្ឋក្រីក្រ ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋឈ្មោះ ណៃ ណាត់  ដែលត្រូវខ្យល់រលំបាក់ដើមឈើសង្កត់លើផ្ទះបណ្តាលឲ្យខូចខាតផ្ទះសំបែងទាំងស្រុង និងក្រុមគ្រួសារសពប្រជាពលរដ្ឋក្រីក្រំនួន ពីរ សព ដែលបានទទួលមរណភាព នៅពេលថ្មីៗកន្លងទៅនេះ នៅឃុំបន្ទាយស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ ។

នៅក្នុងឱកាសសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដែលបណ្តាលឲ្យឧ្យខូចខាតទ្រព្យសម្បត្តិ  និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ។ ជាមួយនោះដែរក៏បានណែនាំដល់ប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ពេលមានខ្យល់ និងភ្លៀងធ្លាក់  ត្រូវរកកន្លែងមានសុវត្ថិភាព ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាផ្គររន្ទះបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតជាដើម ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានប្រគល់ជូន ក្រុមគ្រួសារលោក ណៃ  ណាត់ នូវស័ង្កសីចំនួន៥០ សន្លឹក  គ្រឿង ឈើនិង ថវិកាមួយ ចំនួន  របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់នៅពេលនេះដើម្បីឲ្យក្រុមគ្រួសារគាត់ដំណើរការសាងសង់លំនៅឋានឡើងវិញ។

ដោយឡែក ក្នុងពេលជាមួយគ្នានេះ ផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រធានក្រុមការងាររបស់រដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ និងសហការ រី ក៏បាននាំយកគ្រឿងឧបភោគបរិភោគរួមមានអង្ករ ចំនួន ១០០ គីឡូ ក្រាម មីជាតិចំនួន៤ កេស  ត្រីខកំប៉ុង ចំនួន៤យួរ  ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤យួរ និងថវិកាមួយទៀត  ចូលរួមឧបត្ថម្ភ ក្នុងពិធីបុណ្យសព ចំនួន ០២សព គឺសពលោក មឿន  កំសាន្ត  អាយុ៤៩ឆ្នាំ និងលោកយាយ ឡឹង ហន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិពន្លាជ័យ ដែលមានជីវភាពរលំបាកខ្វះខាត ដែលបានទទួលមរណភាពដោយរោគាពាធកន្លងទៅនេះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ផងដែរ  ។

លោក ណៃ  ណាត់ និងក្រុមគ្រួសារសពទាំង2គ្រួសារ រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តម សេនីយ៍ ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងសហការី  ដែលបានជួយដោះស្រាយថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីសម្រាលការលំបាក និងបានដំណើរការសាងសង់លំនៅឋានឡើងវិញនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕