ឯកឧត្តម លី វេត អញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគថ្នាក់សុក/ឃុំឆ្នាំ២០២៤

0

កំពង់ធំ÷ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ  លោក ឃុន ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគថ្នាក់សុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះលោក ឃន ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ បានធ្វើសេចក្តីរាយការណ៍សង្ខេបមានដូចតទៅ៖១. អំពីគម្រោងថវិកាស្រុក ដែលអនុវត្តឆ្នាំ២០២៣
២.អំពីគម្រោងថវិកាឃុំទាំង១០ ដែលអនុវត្តឆ្នាំ២០២៣។
បន្ទាប់មក លោក ឃន ចាន់ថៃ បានលើកយកពីផែនការអភិវឌ្ឍរបស់ស្រុកបារាយណ៍ អំពីគម្រោងវិនិយោគស្រុកសំរាប់ ឆ្នាំ២០២៤.២០២៦មានចំនួន(២៥គម្រោង) ក្នុងនោះ ផ្នែកសេដ្ឋកិច្ច៥គម្រោង ផ្នែកសង្គមកិច្ច១០គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ៧គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ៣គម្រោង ដែលជាគម្រោងអាទិភាពចាំបាច់របស់ស្រុក ព្រមជាមួយនេះលោក អភិបាលរងស្រុក ក៏សូមអំពាវនាវដល់មន្ទីរជំនាញ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា សូមជួយគាំទ្ររគម្រោងរបស់ស្រុក ឃុំ ដែលបានគ្រោងឡើង ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររ និងការអភិវឌ្ឍមូលដ្ឋាន ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លី វេត បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ មេត្តាយកចិត្តទុកដាក់និងរៀបចំផែនការប្រចាំឆ្នាំឱ្យបានល្អ ដើម្បីឱ្យស្រុក/ឃុំមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ពិសេសកសាងនូវរចនាសម្ព័ន្ធជូនបងប្អូនជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សូមចូលរួមទប់ស្កាត់នូវបទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋាន អាជ្ញាធរត្រូវតែសហការជាមួយកម្លាំងជំនាញ ចុះបង្ក្រាបជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យមានកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូន។អត្ថបទលោក ធូ កែវមុន្នី