កំពង់ធំៈ បទល្មើសដឹកជញ្ជូនឈើប្រណិត ត្រូវបានចរាចរណ៍ ចេញពីខេត្តព្រះវិហារ ដូចហែរកឋិន ពុំត្រូវបាន លោកមេព្រៃ មានវិធានការបង្ក្រាបនោះទេ មានតែវិធានការរាប់ក្បាល ឡានយកលុយ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្ចីអើពើបង្ក្រាបដោយសារតែគេខំប្រឹងប្រែងបង្ក្រាប ចុងក្រោយគ្មានសល់អ្វីបន្តិច ឡើយសូម្បីតែគុណសម្បត្តិ ថែមគុណវិបត្តិមកជាន់កបន្ថែមទៀត។
ដោយឡែកគេសង្កេតឃើញកំលាំងក្នុងការចុះប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសដឹកឈើប្រណិតខុសច្បាប់ កន្លងមក មានសភាពមមាញឹក និងការស្វាស់ស្វែងបង្ក្រាបបទល្មើសឈើគ្រញូងបានរាប់រយឡាន និងរាប់រយម៉ែត្រគូប ហើយបាននាំយកមករក្សាទុកនៅក្នុងឃ្លាំង រហូតពេញហៀរដោយរកកន្លែងដាក់ពុំបាន ក្រោយមក ការខិតខំប្រឹងប្រែង បង្ក្រាបបទល្មើសឈើ គ្រញូង ឈើធ្នង់ ឈើបេង ទាំងនេះបានទន់ដៃស្ទើរតែ ពុំមានការបង្ក្រាបបន្តិចសោះឡើយ ពីសំណាក់មេព្រៃខេត្តកំពង់ធំ។
តាមប្រភពពត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នវាខុសពីអតីកាល ដោយសារការ បង្ក្រាបកាលពីមុននោះ នៅពេលមានឈើរាប់រយម៉ែត្រគូប ក៏មាននាយទុន ចូលមកដេញថ្លៃស្របច្បាប់ ក្នុងហ នោះដែរការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ក៏មិនចោលអត់អំពើ តែបច្ចុប្បន្ននេះ ជាក់ស្តែងៗថ្មីកន្លងមក នេះ ឈើប្រណិតរាប់រយម៉ែត្រគូប នៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ផ្នែករដ្ឋបាលព្រៃឈើស្ទោង នៅអធិការ នៅខណ្ទរដ្ឋបាលព្រៃឈើ កំពង់ធំ សរុបជាង១០០០ម៉ែត្រគូប ដោយពុំមានការដេញថ្លៃអ្វីទាំងអស់ នៅសុខ មាន
ក្រដាស់មួយសន្លឹកអះអាងថា បទបញ្ជាមកពីក្រសួង ឲ្យប្រមូលឈើទាំងអស់ ក្នុងនោះដែរក៏មានសមត្ថ កិច្ចមកពីក្រសួងមកត្រៀបត្រា លើកឈើដាក់លើឡាន និងមានការយាមកាម ខ្លាចអ្នកនៅមូលដ្ឋានលួចឈើ ទៀតផង ចំណែកមេព្រៃ ដែលនៅមូលដ្ឋានបានតែខំប្រឹងអត់ប្រយោជន៍ សូម្បីតែសំណង់ ឬថវិកាបន្តិចបន្តួច ដើម្បីលើកទឹកចិត្តដែលខំយាម ខំថែរក្សា និងខំបង្ក្រាបក៏គ្មាន ទើបមេព្រៃបច្ចុប្បន្នពុំមានចេតនា និងទឹកចិត្តក្នុងការបង្ក្រាបបទ ល្មើសការដឹកជញ្ជូនតាមរថយន្តសេរីទំនើប និងរថយន្តក្រុងនោះទេ គឺមានតែសមត្ថកិច្ច រាប់ក្បាល
ឡានយកលុយ ចំនែករថយន្ត របស់ក្រុមហ៊ុន ជុំសុវណ្ណដឹកអ្នកដំណើរ ដឹកឈើប្រណិតចំនួនឈើ ជាង១ម៉ែត្រគូប ត្រូវបានជាប់អន្ទាក់របស់មេព្រៃកំពង់ថ្ម តែជារៀងរាល់លើក ឲ្យតែសមត្ថកិច្ចចាប់បាន ពួកគេ និងខិតខំលាក់បាំងពត៌មាន មិនឲ្យមានការបែក ទៅដល់អ្នកសារពត៌មាន ដើម្បីងាយស្រួលសម្រួលលុយ កាក់ តែបើដឹងដល់អ្នកសារពត៌មាន មានការចុះផ្សាយជាផលពិបាក ក្នុងការដោះស្រាយព្រលែងយកលុយ ។
ប្រភពពត៌មានបានបញ្ជាក់ថា ជារៀងរាល់យប់ មិនដែលឃើញមេព្រៃ បង្ក្រាបឈើដឹកជញ្ជូនតាមរថយន្តបាន ម្តងនោះទេ តែគេឃើញមានការជិះរថយន្តប្រម៉ាញ់ ប្រដេញ កាក់ឆែកឆេរ ដើម្បីជាភារៈកិច្ចគៀងត្រីឲ្យចូលទ្រូ ចំណែកការបង្ក្រាបសូម្បីតែបោះដៃឲ្យចាប់ហើយ ឃើញច្បាស់នឹងភ្នែកហើយ ក៏លោកមេព្រៃមិនខ្ចីបង្ក្រាបនោះទេ ចម្លើយគឺអត់ឃើញ អត់មានកំលាំង ជាចម្លើយទំលាប់ដើម។