១០ក្រុមហ៊ុន នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំគណៈប្រតិភូសមាគមមកស្វែងយល់ ការអភិវឌ្ឍកំពង់ផែ និង ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានទទួលជំនួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយគណៈប្រតិភូសមាគមហឺហួយ ចំនួន ១០ក្រុមហ៊ុន ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ ។ ដោយកិច្ចពិភាក្សានេះបានរៀបចំឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកប្រធាន វ៉ាង ឈុនហួយ បានលើកឡើងថាគោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូហឺហួយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពី ការអភិវឌ្ឍកំពង់ផែ និងជាពិសេសការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខេត្ត។ ដំណើរទស្សនៈកិច្ចនេះជាការអញ្ជើញមកសិក្សាបន្ថែមលើកទី២ បន្ទាប់ពីដំណើរទស្សនៈ ស្វែង យល់បឋមដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ក្នុងនោះ ប្រតិភូក៏បានបង្ហាញគោល បំណងនៃការ វិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យហិរញ្ញវត្ថុ, កសិឧស្សាហកម្ម, ភស្តុភារកម្ម សមុទ្រ, និង ជលយានដ្ឋានផងដែរ។

លោក ឡុង ឌីម៉ង់ បានស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបាន អញ្ជើញ មក សាជាថ្មី និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ដែលក្នុងនោះមានជនជាតិចិនបានលេចធ្លោជាងគេ។ហើយពេលនេះជាពេលដែល សមរម្យបំផុត សម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលខេត្តនេះបានបំពេញគ្រប់លក្ខខ័ណ្ឌវិនិយោគ ទាំង៣របស់ជនជាតិចិនជាអាទិ៍៖ ១.កាលានុវត្តភាព, ២.យុទ្ធសាស្ត្រទីផ្សារ និង៣.មនុស្ស។ជាក្របខ័ណ្ឌ អនុ គ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយ ផល ដល់វិនិយោ គិន នៅកម្ពុជា។

ក្នុងនោះលោកអភិបាលរង បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជា ពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។  ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញព ហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុង វៃឆ្លាតនាំមុខ៕

នាគសមុទ្រ