ដោយ៖ ឡុង សំបូរ
ខេត្តក្រចេះ៖ ផ្ទុះការប្រតិកម្មជាខ្លាំងលើបណ្តាញសង្គមក្រោយលោកមេប៉ុស្តិ៍ ឃុំស្រែចា ឡើងលើឆាកកាន់ក្បាលមេក្រូហាមឃាត់ក្រុមសម្តែងសិល្បៈល្ខោនបាក់ ថាមិនបានជូនដំណឹងនិងសុំច្បាប់នៅមូលដ្ឋានរបស់ខ្លួន ទាំងស្ថានភាពស្រវឹងស្រា និយាយត្រដឹត។
ប្រភពព័ត៌មានអោយដឹងថានាយប់ថ្ងៃទី២២វិច្ឆិកា២០២៣ ដែលជាយប់ទី៣នៃការសម្តែងសិល្បៈល្ខោន
បាសាក់ជូនប្រជាពលរដ្ឋទស្សនាក្នុងពិធី បុណ្យ កឋិនទានមួយនៅក្នុងបរិវេណវត្ត ភូមិ អូរលុង ឃុំ ស្រែចា ស្រុក ស្នួល ខេត្ត ក្រចេះ ក៏ស្រាប់តែលេចមុខលោកមេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្រែចាចុះទៅ រករឿង និង អោយបញ្ឈប់ ការ សំដែង សិល្បៈ ល្ខោន បាសាក់ ក្នុងឯកសណ្ឋាន ស្រវឹងស្រាដោយបានចោទប្រកាន់ក្រុមសិល្បៈមិនបានជូនដំណឹងនិងបង្ហាញលិខិតអនុញ្ញាតណាមួយដល់មូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។
ក្រុមសិល្បៈល្ខោនបាសាក់បានប្រតិកម្មទៅលើលោកមេប៉ុស្តិ៍ដោយបានលើកឡើងថាក្រុមខ្លួនមិនមែនមកសម្តែងដោយចិត្តឯងនោះទេ ការរៀបចំឆុតឆាកសម្តែងនេះគឺ ព្រះចៅអធិការវត្តជួលមកសម្តែងហើយការ
សម្តែងនេះបាន២យប់រួចមកហើយទើបនៅយប់ទី៣ ក៏ស្រាប់តែមកហាមឃាត់អោយបញ្ឈប់។
ក្រោយការប្រតិកម្មខ្លាំងៗពីក្រុមសិល្បៈនិងប្រជាពលរដ្ឋលោក មេប៉ុស្តិ៍រូបនោះក៏បានឡើងបកស្រាយនិងសុំ
ទោសនៅលើឆាកល្ខោនភ្លាមៗផងដែរ។
មានមតិរិះគន់ជាច្រើនក្នុងបណ្តាញសង្គមលើកឡើងថានគរបាល មូលដ្ឋាន មិនមាន សមត្ថកិច្ច ក្នុងការ ចេញ ច្បាប់ អនុញ្ញាត អោយ សំដែង ល្ខោន បាសាក់ ទេ គឺ មានតែ សាលា ឃុំ សាលា ស្រុក តែ ប៉ុណ្ណោះ ។ នគរបាលមូលដ្ឋាន មាន តួនាទី ត្រឹម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ជុំវិញ កន្លែង សំដែង តែប៉ុណ្ណោះ ។ក្នុងសកម្មភាពនោះមហាជន ជាច្រើនបានផ្ទុះ ប្រតិកម្ម ចំពោះ ទង្វើ របស់ លោក មេប៉ុស្តិ៍ ស្រែចា ។
នាព្រឹកថ្ងៃទី២៣វិច្ឆិកា២០២៣កោះសន្តិភាពបានទំនាក់ទំនងទៅលោកអធិការស្រុកស្នួល តែទូរស័ព្ទច្រើនដងចូលពុំមានអ្នកលើក។ប្រភពព័ត៌មានអោយដឹងថានាព្រឹកថ្ងៃទី២៣វិច្ឆកានេះលោកអធិការក្រោមបទបញ្ជាពីលោកស្នងការបានចុះទៅកន្លែងកើតហេតុដើម្បីសាកសួរព័ត៌មានបន្ថែម។មហាជនកំពុងតាមដានថាតើអង្គភាពសាមីនឹងមានវិធានការបែបណាចំពោះលោកមេប៉ុស្តិ៍ស្រែចា ខាងលើ៕