ក្មេង​សុំទាន​ត្រឡប់​មក​សងគុណ​ស្ដ្រី​ម្នាក់នូវ​ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​ក្រោយពេល​ក្លាយខ្លួនជា​សេដ្ឋី

0

ពាក្យចាស់​ពោល​ថា អំពើ​ល្អ គឺ​មិន​សាបសូន្យ​ឡើយ ពិតជា​ត្រឹមត្រូវ​មែន​។ តួយ៉ាង​ដូច​ជា​ស្ដ្រី​ម្នាក់​ដែល​ពេលនេះ គាត់​ទទួលបាន​ប្រាក់​ចំនួន​១៦៣.០០០ ដុល្លារ ដោយសារ​តែ​អំពើ​ល្អ​របស់​គាត់ កាលពី​ជាង​២០​ឆ្នាំមុន ។​

​រឿងហេតុ នេះ គឺ​បាន​កើតឡើង​កាល ពី​ឆ្នាំ​១៩៩៣ ដែល​ស្ដ្រី​ម្នាក់​មាន​ឈ្មោះ ថា Dai Xingfen បាន​ប្រទះឃើញ ក្មេង សុំទាន មិន​មាន​ផ្ទះសំបែង​ម្នាក់ ឈ្មោះ ថា He Rongfeng កាលណោះ គេ​មាន អាយុ​១៧​ឆ្នាំ នៅតាម​ផ្លូវ​ហើយ​សភាព គេ​ពេល​នោះ គឺ​អត់ឃ្លាន​និង​ទន់ខ្សោយ មែនទែន ។​
​ដោយសារតែ ទឹកចិត្ដ​អាណិតអាសូរ Dai ដែល​កាលណោះ គាត់​គឺជា​ម្ចាស់ ហាង​មី​មួយកន្លែង បាន​យក​ម្ហូបអាហារ​ប្រគល់​ទៅ​ឱ្យ​ក្មេង​សុំទាន​ម្នាក់​នោះ ព្រមទាំង​ប្រគល់​ប្រាក់​មួយ​ចំនួន​ដើម្បី ជា​សោហ៊ុយ​ឱ្យ​គេ​ធ្វើដំណើរ​ត្រឡប់​ទៅ ស្រុកកំណើត​វិញ ហើយ​ជា​ពិសេស​គាត់ បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ ។​

​ក្រោយមក រឿង​ដែល​មិន​នឹកស្មាន ដល់​ក៏​បាន​កើតឡើង ក្មេង​ដែល​ធ្លាប់ជា អ្នកសុំទាន ក៏​បាន​ក្លាយទៅជា​មហាសេដ្ឋី ដ៏​ជោគជ័យ​ម្នាក់ ហើយ​រូបគេ​ក៏​នឹក ឃើញ​គុណ​របស់​ស្ដ្រី​ដែល​ជា​ម្ចាស់​ហាង បាន​ជួយ​ដល់​ខ្លួន​កាលពី​២១​ឆ្នាំ​មុន​និង បាន​តាម​រក​ដើម្បី​សងគុណ ។​
​លោក He បាន​និយាយថា “ ប្រសិនបើ​គ្មាន​ក្ដី​សន្ដោស​របស់​អ្នកស្រី Dai កាលពី​ថ្ងៃ​នោះ​ទេ ខ្ញុំ​ក៏​មិន​អាច​ក្លាយជា បែបនេះ​ដែរ​”​។ គាត់​បាន​បន្ថែមទៀតថា “​ពេលនេះ ខ្ញុំរ​ក​គាត់​ឃើញ​ហើយ ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ស្លាក​ដឹងគុណ​មួយ​ដែល​អក្សរ សរសេរ នៅ​លើ​នោះ​ថា គុណ​ដ៏​ធ្ងន់ ដែល​ភ្នំ​មួយ​សឹង​មិន​ស្មើ សម្រាប់​ជូន គាត់ និង​ប្រាក់​មួយ​ចំនួន ជាការ​តបស្នង សងគុណ​”​។​

​យ៉ាងណាមិញ អ្នកស្រី Dai ក៏បាន បញ្ជាក់​ផង​ដែរ​ថា “​ខ្ញុំ​ពិតជា​មិនអាច ទទួលយក​ប្រាក់​ដ៏​ច្រើន​របស់​គាត់​បាន ឡើយ ព្រោះ​ថា​ពេល​នោះ ខ្ញុំ​ជួយ​គាត់​ក៏ មិនមែន​ដោយសារ​ប្រាក់​ដែរ​តែ​ចំពោះ ស្លាក​ដឹងគុណ ខ្ញុំ​អាច​ទទួលយកបាន​ព្រោះ វា​ពិតជា​អស្ចារ្យ​មែនទែន​”​។ នេះ​គឺជា​រឿង​មួយ​ដែល​ទទួល បានការ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មនុស្ស​ជាច្រើន ហើយក៏​ជា​ភស្ដុតាង​មួយ​សម្រាប់​បញ្ជាក់ ថា អំពើ​ល្អ​រមែង​ទទួលបាន​ផល​ល្អ​មក វិញ​ផង​ដែរ ។​
​ពាក់ព័ន្ធ ក្មេងប្រុស​សុំទាន​នោះ​ដូចគ្នានេះ នៅក្នុង​ខ្សែ​វីដេអូ​មួយ ដែល​ម្ដាយ ក្មេងប្រុស​មាន​ជំងឺ ក្មេងប្រុស​រូបនោះ បាន​ទៅ​ទិញ​ថ្នាំពេទ្យ​ទាំង​គ្មាន​លុយ ហើយ យក​ថ្នាំពេទ្យ​រត់ចេញ​ត្រូវ​ម្ចាស់​ថ្នាំពេទ្យ​ដេញចាប់ តែ​ត្រូវបាន​បុរស​ម្នាក់​និង កូនស្រី​ជួយ​ចេញ​លុយ​ថ្លៃ​ថ្នាំ​ដើម្បី​ព្យាបាល ម្ដាយ ។ លុះ​២៥​ឆ្នាំ​ក្រោយមក​ក្មេង​ប្រុស នោះ​បាន​រៀន​ចប់​ចេញ​ធ្វើ​ជា​គ្រូពេទ្យ ហើយ​ជួយ​ព្យាបាល​បុរស​ដែល​ធ្លាប់​ចេញ លុយ​ឱ្យ​រូបគេ ដោយ​មិន​យក​លុយ​ឡើយ នេះ​ហើយ​ដែល​គេ​ហៅថា ធ្វើបុណ្យ​បាន​បុណ្យ​នោះ ៕​
1

2