នារី​ភេទ​ទី​បី ២​នាក់ ត្រូវ​ប្រុស​ស្នេហ៍​ហៅ​មក​ផឹកស៊ី​ដាក់​ថ្នាំ​យក​ម៉ូតូ​បាន​ដោយ​សុ​វត្តិភាព​

0

​ភ្នំពេញ​៖ នារី​ភេទ ទី​បី​២​នាក់ បាន​សន្លប់​ស្ដូកស្ដឹង​ខណៈដែល​ពួកគេ​ណាត់​ប្រុស ស្នេហ៍​២​នាក់ មក​ផឹកស៊ី​ក៍​ត្រូវ​ប្រុស​ស្នេហ៍​របស់គេ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​បាន​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃទី ១៣​ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ ឌ្រី​ម​លែ​ត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

នារី​ភេទ​ទី​បី ដែល​ជា​ម្ចាស់​ម៉ូតូ​ខាងលើ មានឈ្មោះ ស័ក្តិ មុនី អាយុ ៣០ ឆ្នាំ មុន​របរ​លក់ដូរ ស្នាក់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ម្នាក់ ជា​មិត្ត មានឈ្មោះ ឌី អាយុ ២៨​ឆ្នាំ មុន​របរ​លក់ដូរ ស្នាក់នៅ​ក្នុង​សង្កាត់​មិត្ត ខណ្ឌ​៧​មករា ។​​

​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បានឲ្យដឹងថា មុនពេល​កើតហេតុ​រូប​គាត់ បាន​ណាត់​ជួប ប្រុស​២​នាក់ ដែល​ជា​ប្រុស​សេ្ន​ហ៍ របស់គាត់ ដែល​ទើប​និង ស្គាល់​បាន​៣​ថ្ងៃ មក​ផឹកស៊ី នៅមុខ​ឌ្រី​ម​លែ​ត នៅពេល​នោះ​ពួកគេ​បាន ផឹកស្រារ​បៀរ ABC រួច​បាន​អស់​ទឹកកក់ ហើយ​ប្រុស​សេ្ន​ហ៍ របស់​កាត់ បាន​ដើរ​ទៅ​ទឹកកក់ នៅ​កំពុង​ដាក់​ទឹកកក់​នោះ​ពួក​ជនសង្ស័យ បាន​ដាក់​ថ្នាំ រួច ទៅហើយ រូបគាត់​និង​មិត្ត ភិ​ក្ភ ផឹក​បៀរ ABC អស់​៥​កំពុង ក៍​សន្លប់​ដោយ​មិន​ដឹក​ខ្លួន ហើយ​ពួក​ជនសង្ស័យ បាន​យក​ម៉ូតូ បើក​រត់គេច​ខ្លួន​បាន​ដោយ​សុ​វត្តិភាព​។ ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​នោះ ម៉ាក់ ស្កប​ពីរ សេរី​២០១២ ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ 1BC-8322 ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ជនរងគ្រោះ​មិន​អាច​និយាយ​បានក៍​ហៅ ម៉ូតូ​រ៉ឺម៉ក​កង់​បី​ទៅ​មន្ទីរពេទ្យ​ចំណែក​ក្រុមគ្រួសារ​បាន​ទៅ ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ​ដើម្បី​ស្វែងរក​ជនសង្ស័យ​ខាងលើ​មក​ផ្ដន្តាទោស​ទៅ​ផ្លូវ​ច្បាប់​៕​
1

23