ភ្នំពេញ៖ ម៉ូតូសង់កូរ៉េពន្លះគ្នាជាមួយនិងម៉ូតូឌ្រីមសេ១២៥បណ្តាលឲ្យបុរស៥នាក់រងបួសធ្ងន់ស្រាល។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចទល់មុខនិងស្ថានីយ៍ប្រេងឥន្ឋនៈតូតាល់ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ទ-5610 ភព1 ជិះដោយបុរស៣នាក់ក្នុងទិសដៅពីលិច ទៅកើត ទើបតែចេញពីផឹកស៊ីនៅផ្ទះមិត្តភ័ក្តរួចក៏ត្រឡប់ទៅផ្ទះវិញនៅម្តុំភូមិអង្គតាមិញ ខណៈមក ដល់ចំណុចកើតហេតុក៏មានម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 1B-2615 ជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិច បុកទល់មុខគ្នាចំពេញទំហឹងបណ្តាលឲ្យភាគីទាំងសងរង របួសធ្ងន់ស្រាល៥នាក់។
ក្រោយពេលកើតហេតុភាគីទាំងសងខាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរៀងៗខ្លូន ចំណែកម៉ូតូត្រូវ បានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

