បន្ទាយមានជ័យ:
ក្រុមការងារដឹកនាំដោយ លោក លួស សុភា និង លោកនាង ហាវ ជាអភិបាលរងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៣តុលា២០១៤ បានចុះធ្វើការណែនាំដល់ក្រុមអ្នកបើករថយន្តដឹកដី ដោយតំរូវឲ្យបង់ប្រាក់ក្នុង១រថយន្តតូច ១មុឺនរៀល រថយន្តធំ២មឺុនរៀល គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ ក្រុមរថយន្តដឹកដីក៍ឈប់រថយន្តពេញផ្លូវចេញពីការដ្ឋារកាយដីភ្នុំតវ៉ាមិនព្រមបង់តាមការកំណត់ហើយបើនៅតែមានការអនុវត្តទៀតពួកគេនិងទុករថយន្តចោលនាំគ្នាធ្វើបាតុកម្ម។
ការចុះអនុវត្តនិងតវ៉ានេះធ្វើទ្បើងនៅពីរចំណុចមួយខាងជើងភ្នំកងវ៉ា ក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានអ្នកបើករថយន្តតវ៉ាចំនួន ១៥នាក់ ។ឯមួយទៀតនៅចំណុចខាងជើងឈៀងខាងលិចមុខវត្តចំការខ្នុរ ក្នុងសង្កាត់ភូមិអូរអំបិល ក្រុងសិរីសោភ័ណ
អ្នកបើកបរចូលរួមចំនួន២៣នាក់។
តាមការអោយដឹងពីក្រុមអ្នកមានរថយន្តដឹកដីដែលមានវត្តមាននៅពេលនោះបាននាំគ្នាតវ៉ាមិនយល់ព្រមទៅតាមគណះកម្មាការក្រុងសិរីសោភ័ណដែលបានកំណត់អោយរថយន្តដឹកដីធុនតូចបង់លុយមួយជើង១ម៉ឺនរៀល ឯរថយន្តធុនធំមួយជើង២ម៉ឺនរៀល ដើម្បីយកទៅថែទាំផ្លូវនិងសោភ័ណ្ណភាពខេត្ត។ តែមានមួយចំនួនបាននិយាយថាបើសិនជាបង់ក្នុងកំរិតទាប រថយន្តតូចដឹកដីមួយជើង២ពាន់រៀលពួកគេអាចយល់ព្រម ។
ក្រុមអ្នកបើកបររថយន្តបាននិយាយទៀតថា: មូលហេតុដែលនាំអោយពួកគេមិនយល់ព្រមដោយសារតែការដឹកជញ្ជូនដីភ្នុំទៅចាក់តាមការទិញរបស់ប្រជាពលរដ្ឋដើម្បីកសាងអ្វីមួយគឺពួកគេមិនបានខុសច្បាប់អ្វីទេ។ព្រោះរថយន្ត បង់ពន្ធឆ្នាំ បង់ពន្ធអាជីវកម្ម ហើយខាងក្រុមហ៊ុនកាយដីសុទ្ធតែទទួលបានអាជ្ញាប័ណ្ណមានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ រឿងអីត្រូវបង់លុយផ្សេងទៀតសំរាប់ស្តាផ្លូវផ្នល់ និងសោភ័ណភាព។ ចុះលុយគម្រោងអភិវត្តខេត្តនិងគម្រោងអភិវត្តជនបទៅណា។
ក្រុមអ្នកបើកបររថយន្តបាននិយាយបន្តទៀតថា ក្នុងមួយរថយន្តដឹកដីប្រភេទរថយន្តតូចកង៦ក្នុងមួយរថយន្តដឹកលក់បានតែ៦៥០០០រៀលដក់ថ្លៃដី២៥០០០រៀនិងថ្លៃប្រេងសល់តែ១៥០០០រៀលទៅ២០០០០រៀលតាមទីជិតឬឆ្ងាយបើកគេយក១០០០០រៀលទៀតតែ១៥០០០រៀល។ បើតំទ្បើងថ្លៃដីប្រជាពលរដ្ឋនិងស្រែកហើយនិងកាត់បន្ថយការចាក់ដីអភិវត្តន៍ធ្វើអ្វីមួយ។
បញ្ជាក់ក្រុមការងាររួមមានអាជ្ញាធរក្រុងប៉ូលិសប៉េអឹមចៅសង្កាត់ ចុះទៅមិនទាន់អនុវត្ត ខាង
តៃកុងមិនបង់ហើយការដឹកជញ្ជូនធម្មតា បើមានការឃាត់គេនៅទីណា គេទុករថយន្តនៅទីនោះ ព្រមទាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតែម្ដង។
ជាមួយការតវ៉ានេះក្រុមការងារបានលើកទ្បើងថាប្រសិនបើមានការមិនយល់ព្រមសូមអោយខាងរថយន្តចាត់តំណាងទៅធ្វើការពិភាក្សាជាមួយអាជ្ញាធរក្រុងសិរីសោភ័ណនៅម៉ោង៨ព្រឹកថ្ងៃទី១៤តុលានេះ៕