បន្ទាយមានជ័យ៖ ការសាសងសំណង់រំលោភដីចំណីផ្លូវថ្នល់ជាតិក្នុងខេត្តបន្ទាយមានជ័យនៅតែមានបន្តជារៀងរាល់ថ្ងៃហើយយ៉ាងអាណាធិបតេយ្យទៀតផង។
លោក គោ ស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ ធ្លាប់បានថ្លែងក្នុងអង្គប្រជុំថា ដីចំណីផ្លូវគឺ ជាបញ្ហាកង្វល់យ៉ាងខ្លាំង ក្នុងការទន្ទ្រានកាន់កាប់ ចាក់ដីលុប ប្រឡាយបឹងធម្មជាតិ អោយខ្ពស់ជាងផ្លូវ ធ្វើឲ្យបាំងមុខទឹក និងមិនអាច អោយទឹកហូរ រំដោះចេញទៅប្រឡាយធំឬស្ទឹងបាន។
ការស្តីបន្ទោសរបស់លោកអភិបាលខេត្តរូបនេះពុំមានកាយកចិត្តទុកដាក់ពីមន្ត្រីក្រោមឱវាទនោះទេគឺពួកគេធ្វើឡើង កើតមានបញ្ហាកាន់តែច្រើនទោះជាមានកាចុះផ្សព្វផ្សាយ តាមបណ្តាញ ព័ត៌មាននានា តាមខិតបណ្ណ័ផ្សេងៗ ផ្ទាំងប៉ាណូ ស្តីពីចំណីផ្លូវ និងការដាំបង្គោលព្រំដី ចំណីផ្លូវ តាមបណ្តាផ្លូវមួយចំនួនក៏ដោយពួកគេនៅតែបន្ត ទន្ទ្រានយកដីចំណីផ្លូវ ធ្វើជាមក្មសិទ្ធរួចសាងសង់សំណង់ រឹងម៉ាំឬដាក់ទីតាំងលក់ទំនិញ លើដីចិ ញ្ចើមផ្លូវ ដែលអាចនិងបង្កនូវ ឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សង្គមគ្មានសោភ័ណភាពក្នុងខេត្តផងដែរ ។
លោក ថ្លែងបញ្ជាក់បន្ថែមថា បញ្ហានេះ បើមិនមានចាត់វិធានការ ទប់ស្កាត់អោយទាន់ពេលវេលាទេនោះ វានឹងអាចបង្កើតជាឧបសគ្គនានា ដែលរាំងស្ទះដល់ការ ការអភិវឌ្ឍន៍ផ្លូវ ថ្នល់និងការដឹកជញ្ជូនយ៉ាងខ្លាំង។ លោកបានបញ្ជាក់ទៀតថាបញ្ហារថយន្តចូលចិត្តដឹកសំពីងសំពោង ដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ធ្វើអោយហុយកំទេចដីធ្លាក់ពីឡានដឹកដីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងខ្លាំង។ដោយមើលឃើញពីការរំលោភយកដីចំណីផ្លូវនេះ លោកអភិបាលខេត្តបានធ្វើការក្រើនរំលឹក ដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ពិសេស មន្ទីរសាធារណះការ ខេត្តត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត និងត្រួតពិនិត្យអោយបានម៉ត់ចត់ ទាំងផ្នែកការពាទប់ស្កាត់ និងសាងសង់ជួសជុលថែទាំផ្លូវ ស្ពានឲ្យមានគុណភាព ធានាបានសុវត្ថិភាព ចរាចរ ដឹកជញ្ជូនគ្រប់រដូវ គ្រប់ទិសតំបន់ ក្នុងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាង ប្រកបដោយនិរន្តរភាពចីរភាពផងដែរនិងផ្អែកតាមការថ្លឹងទម្ងន់ ដោយប្រើប្រាស់ ជញ្ជីងមានស្តង់ដារ និងមានយុត្តិធម៌ សំដៅធានាអោយបាន ក្នុងការអនុវត្តគោលការណ៍ តភ្ជាប់តំបន់ អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ៕