​អ្នកកាសែត​រស្មី​កម្ពុជា​ម្នាក់​ត្រូវ​ក្រុម​ឈ្មួញ​ឈើ​ដេញ​វាយ​ ​​ខ​ណះ​យក​ព័ត៌មាន​ថត​រថយន្ដ​ដឹកឈើ​ប្រណីត​ខុសច្បាប់​

0

​ខេត្តព្រះវិហារ​
​លោក​សៅ​វ៉ាន់ឌី​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះវិហារ​ត្រូវបាន​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​និង​ក្រុម​បក្ខពួក​ជន​អន្ធពាល​ប្រើ​អំពើហិង្សា​ដេញ​វាយ​ខ​ណះ​ចុះ​ថត​យក​ព័ត៌មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១២​តុលា​២០១៤​ស្ដិ​ត​នៅ​ភូមិ​អូរ​ខ្លែង​ពណ៌​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​
​ ​បន្ទាប់ពី​កើតហេតុ​ការណ៍​បង្ក​ទ្បើង​ដោយ​ក្រុម​ជន​អន្ធពាល​ជា​ឈ្មួញ​ឈើ​នោះ​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​ចុះទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ប៉ុន្ដែ​ពួកវា​បាននាំគ្នា​រត់គេចខ្លួន​អស់​ចំណែក​ជនរងគ្រោះ​បាន​ខំ​រត់​ប្រវេរ​ប្រ​វ៉ា​យករួចខ្លួន​ចូល​ពួន​សម្ងំ​ក្នុងព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ចំណែក​សមត្ថកិច្ច​នៅជាប់​តាម​ដងផ្លូវ​ជាតិ​៦២​ប្រមាណ​២០​កន្លែង​download (4)

សុទ្ធតែជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​មិនអាច​ចាប់​ឃាត់​រថយន្ដ​ល្មើស​១​គ្រឿង​ខាងលើ​បាន​ហើយ​មាន​ចេតនា​បណ្តោយអោយ​ឈ្មួញ​ឈើ​បើក​រត់​រួច​ដល់​ទឹកដី​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​អ្នកសារព័ត៌មាន​២​នាក់​បាន​ខិតខំ​ទំនាក់ទំនង​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​សៅ​វ៉ាន់ឌី​អោយចេញ​ពី​ក្នុងព្រៃ​វិញ​គឺ​រហូតដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​download (5)

ដដែល​ទើប​គាត់​ព្រម​ដើរ​ចេញពី​ក្នុងព្រៃ​ដើម្បី​វិល​ត្រ​ទ្ប​ប់​ទៅផ្ទះ​វិញ​ហើយ​មិនឃើញ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​
​ ​លោក​សៅ​វ៉ាន់ឌី​អ្នកកាសែត​រស្មី​កម្ពុជា​បាន​រៀបរាប់​អោយដឹងថា​ហេតុការណ៍​ខាងលើ​កើត​ទ្បើង​នៅវេលា​ម៉ោង​៧​យប់​ខ​ណះ​ពេល​គាត់​បើកបរ​រថយន្ដ​នៅតាម​ដងផ្លូវ​ហើយ​បាន​ប្រទះឃើញ​រថយន្ដ​សាំ​យ៉ុង​ពណ៌​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​២A១០៣៣​ដឹកឈើ​សន្លឹក​download (6)

ប្រណីត​ខ្នាត​មុខ​១​ម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣​សន្លឹក​ពេលនោះ​គាត់​បាន​តាម​ថត​យក​ព័ត៌មាន​។​ចាប់ពី​ឧទ្យាន​លោកតា​ឌី​រហូតមកដល់​ចំណុចកើតហេតុ​ឈ្មួញ​ឈើ​បាន​ឈប់​រថយន្ដ​ហើយ​ជេរប្រមាថ​ទៅលើ​អ្នកកាសែត​និង​គំរាមកំហែង​ថា​ឈើ​ប្រណីត​ទាំងនេះ​ដឹក​អោយ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យកទៅ​ភ្នំពេញ​។​ឈើ​ប្រណីត​៣​សន្លឹក​នេះ​មាន​តំលៃ​ថ្លៃ​ណាស់​។​
​ ​លោក​សៅ​វ៉ាន់ឌី​បន្តទៀតថា​មិនទាន់បាន​សួរនាំ​ឈើ​ប្រណីត​ទាំងនេះ​ដឹក​ចេញពី​ណា​ផង​P1030381

ស្រាប់តែ​ឃើញ​បក្ខពួក​គ្នា​វា​១​ក្រុម​ចុះ​ពី​រថយន្ដ​ធុន​ត្រា​ពណ៌​ស​ស្ទុះ​មក​ដេញ​វាយ​ទាត់​ធាក់​គាត់​យ៉ាង​កំរោល​ដោយមាន​កាន់ដំបង​ថែមទៀត​។​ឃើញ​ស្ថានភាព​មិនល្អ​គាត់​បាន​ខំ​រត់គេចខ្លួន​ពី​ក្រុម​ជន​អន្ធពាល​ចូល​ពួន​សម្ងំ​ក្នុងព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជនដៃដល់​នោះទេ​គ្រាន់តែ​ដឹងថា​ក្នុងពេល​កើតហេតុ​គាត់​ឃើញ​ឈ្មោះ​ឈឿន​ចាន់​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​ជនដៃដល់​ជិះ​រថយន្ដ​ធុន​ត្រា​ក្នុងចំណោម​បក្ខពួក​ជន​P1030388

អន្ធពាល​ចំនួន​៦​នាក់​។​
​ ​នៅ​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ចូលខ្លួន​ទៅ​រាយការណ៍​ប្រាប់​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​ដើម្បី​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនដៃដល់​ជា​ឈ្មួញ​ឈើ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​ជនរងគ្រោះ​បាន​ស៊ើប​ស្គាល់ឈ្មោះ​ជនដៃដល់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤​គឺ​ឈ្មោះ​ធី​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​មកពី​ខេត្តកំពង់ធំ​ហើយ​តែងតែ​យកឈ្មោះ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​រាជធានី​P1030380

ភ្នំពេញ​មក​កាង​មុខរបរ​រកស៊ី​ដឹកឈើ​ខុសច្បាប់​របស់ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​ក្នុង​រូបភាព​បុរស​ម្នា​ក់មាន​សញ្ញា​ខ្វែង​ខ្មៅ​ជា​ជនល្មើស​កំពុងនិយាយ​ទូរស័ព្ទ​និង​ម្នាក់ទៀត​ឈរ​អោបដៃ​ជា​ជនដៃដល់​។​
​ ​គួរ​បញ្ជាក់ថា​ចូលដល់​ខែតុលា​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​និង​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ស្រុក​P1030390

សង្គម​ថ្មី​និង​ស្រុក​ជ័យ​សែន​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​លើស​ដើម​។​ប្រជាពលរដ្ឋ​ធ្វើការ​ប៉ាន់​ស្មានថា​ក្នុង​១​ថ្ងៃៗ​អាចមាន​រថយន្ដ​ម៉ាក​សាំ​យ៉ុង​និង​តា​កូ​ម៉ា​ប្រមាណ​៧០​គ្រឿង​ដឹកឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​រីឯ​សមត្ថកិច្ច​មិន​បង្ក្រាប​។​
​ ​គួរអោយកត់សំគាល់​ក្នុង​ឆ្នាំ​២០១៤​នេះ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ខេត្តព្រះវិហារ​00

ត្រូវបាន​គេ​រំលោភបំពាន​តាមរយះ​ការប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ពី​សំណាក់​ជន​អន្ធពាល​ហើយ​អាជ្ញាធរខេត្ត​ព្រះវិហារ​ដែ​ល​មាន​លោក​អ៊ុំ​ម៉ា​រ៉ា​ជា​អភិបាលខេត្ត​ហាក់ដូចជា​មិន​អើពើ​អ្វី​សោះ​ក្នុងការ​ការពារ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ដែល​បានទទួល​រងគ្រោះ​ក្នុងការ​បំពេញបេសកកម្ម​យក​ព័ត៌មាន​ក្នុង​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​នោះ​។​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត​និង​ស្ថាប័ន​សមត្ថកិច្ច​ខ្លះ​នៅ​ខេត្តព្រះវិហារ​សម្ងំ​យក​សេចក្ដីសុខ​តែ​ខ្លួនឯង​ហើយ​បាន​សោយសុខ​លើ​គំនរ​ទុក្ខ​អ្នកសារព័ត៌មាន​៕