មេ​ឈ្មួញ​ធំ​ពីរ​ឈរ​ចាំ​ទិញ​ឈើ​ដែល​ចុះ​ពី​ដែន​ភ្នំ​សំ​កុះ​

0

បាត់ដំបង​: ដែន​ភ្នំ​សំ​កុះ​គឺជា​តំបន់ភ្នំ​ដ៏​វែង​អន្លាយ​ដោយ​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​3​គឺ​ខេត្តបាត់ដំបង​​ខេត្តពោធិសាត់ និង​ខេត្តកោះកុង ហើយក៏​ជា​តំបន់​ដែល​គេ​កំណត់​ទុកជា​ដែន​អភិរក្ស​ផងដែរ​ប៉ុន្តែ​​បែរជា​កំលាំង​បរិស្ថាន​ដែល​ត្រួតត្រា​លើ​តំបន់​នេះ​មាន​ច​រិ​ក​ធូររលុង​និង​ផ្សំគំនិត​ជាមួយ​បទល្មើស​ទៅវិញ​។​គេ​ស​ង្គេ​ត​ឃើញថា​កាលពី​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំមុន​កំលាំង​បរិស្ថាន​ដែល​ភ្នំ​សំ​កុះ​ដែល​​គ្រប់គ្រង​ដោយ​លោក រ៉ុង សុភ​ក្ត្រ័ ព្រមទាំង​មាន​បំពាក់អាវុធ​គ្រប់​ដៃ​ផង​នោះបាន​ធ្វើការ​យាមកាម​​ការពារ​ព្រៃឈើ​បាន​យ៉ាង​មុ​ឺ​ង​ម៉ាត់​ដែល​ធ្វើអោយ​ព្រៃឈើ​ក្នុង​តំបន់​នេះ​ហាក់​មាន​ភាពស្រស់​បំព្រង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំលាំង​បរិស្ថាន​បានធ្វើការ​ស្ទាក់​ចាប់បាន​នូវ​បទល្មើស​ព្រៃឈើ​ជា​ញឹកញាប់​ថែមទៀត​។​image
ប៉ុន្តែ​ក្រោយពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ការសហការ​រវាង​កំលាំង​បរិស្ថាន​និង​កំលាំង MJP
​ហាក់​មាន​ភាព​រយាល​ពី​គ្នា​ទៅវិញ​ដែលជា​កត្តា​ធ្វើអោយ​លោក រ៉ុង សុភ​ក្ត្រ័ ចាប់ផ្តើម​បន្ធូ​ដៃដល់​
​បទល្មើស​នានា​រហូតដល់​មាន​ប្រភព​មួយចំនួន​បាន​រាយ​កា​រម​កថា​ស្ទើរតែ​រៀងរាល់ថ្ងៃ​គឺមាន​គោយន្ត​ទាំង​ខ្សែៗ​បាន​ដឹកឈើ​បន្តកន្ទុយ​គ្នា​ចេញពី​តំបន់​ដែន​ភ្នំ​សំ​កុះ​ឆ្ពោះ​ទៅតាម​ចំនុច​ក្រពើ​2 និង​តាម​ច្រក​
​ចង្អៀត ឯ​មួយផ្នែក​ទៀត​គេ​បាន​ដឹក​តាម​ច្រក​វាល​ចម្បាំង​ក្នុង​ឃុំ​កំពង់​ល្ពៅ​និង​ឆ្ពោះទៅ​ចំនុច​អក្សរ​តេ​។​នៅក្នុង​បទល្មើស​ព្រៃឈើ​នេះ​គឺ​ភាគច្រើន​មាន​ឈើ​ចំនួន​3​ប្រភេទ​គឺមាន បេង ធ្នង់image (1)

នាងនួនដែលជាប្រភេទឈើប្រណិតហើយក៏ជាប្រភេទឈើដែលឈ្មួញត្រូវការចាំបាច់ផងដែរ. បើតាម​ប្រភព​ច្បាស់ការ​មួយ​បាន​រាយ​ការ​មក​ថា​នៅតាម​ចំនុច​ទាំងពីរ​ដែល​ប្រជាពលរដ្ឋ​​បាន​ដឹកគោ​យន្ត​យកមក​ស្តុក​ទុក​នេះ​គឺមាន​មេ​ឈ្មួញ​ដ៏​ធំ​ចំនួន​ពីរ​នាក់​ដែល​តែងតែ​ឈរ​ចាំ​ប្រមូល​ទិញ​​ឈើ​ទាំងនោះ​គ្មាន​សល់​ដោយ​គេ​បាន​ទំនាក់ទំនង​ត្រូវរ៉ូវ​គ្នា​ទាំងអស់​ជាមួយ​ស្ថាប័ន​នានា​ពិសេស​​អស់លោក​មេព្រៃ​ដែល​ឈរជើង​នៅ​តំបន់​នោះ​ផ្ទាល់​តែម្តង ដែល​ធ្វើអោយ​ការដឹកឈើ​របស់​ពួកគេ​ចូលមកក្នុង​ក្រុង​បាត់ដំបង​មាន​ភាពរលូន​ជាប់​ជាប្រចាំ​ឺ​គឺ​ពុំមាន​អ្នកណា​ហ៊ាន​រារាំង​ឡើយ​. ។​image
មេក្លោង​ទាំងពីរ​នោះ​គឺ​ម្នាក់​ឈ្មោះ សល់ ជា​អ្នក​ចាំ​ទិញ​ឈើ​ដែល​មក​តាម​ច្រក​ចង្អៀត​និង​
​ក្រពើ​2 ដោយ​គេ​ដឹក​កាត់​តាម​ស្រុក​គាស់ក្រឡ​រួច​ឡើងមក​ក្រុង​បាត់ដំបង ចំណែក​ច្រក​កំពង់​ល្ពៅ​និង​​អក្សរ​តេ​គឺមាន​ឈ្មោះ ត្រា ជា​អ្នក​ឈរ​ចាំ​ប្រមូល​ទិញ​ដោយ​គេ​បាន​ជួល​រថយន្ត​របស់​ឈ្មោះ ណាត​​ដែលមាន​ម៉ាក​កាមរី​ច្នៃ​ធ្វើជា​ទ្រុង​ដែក​ដើម្បី​ដឹក​ចូលទៅ​កាន់​ក្រុង​បាត់ដំបង​ដែរ​ដោយ​ដង្ខៅ​ទាំងពីរ​នាក់​នេះ​មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ​ដោយសារតែ​គេ​មាន​មុខរបរ​ដូចគ្នា​. ។​
តទៅ​មុខ​បើ​អស់លោក​មេព្រៃ និង​មន្ត្រី​បរិស្ថាន​ដែន​ភ្នំ​សំ​កុះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បទល្មើស​ព្រៃឈើ​បែបនេះ​តើ​អនាគត​តំបន់​អភិរក្ស​នឹង​ក្លាយទៅជា​យ៉ាងណា​