​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​អ្នកកាសែត នៅ​ស្រុក ត្រូវ​សមត្ថកិច្ច​ក្របួច​បាន

0

​ខេត្តក្រចេះ ៖ អ្នកកាន់កា​ត​កាសែត​ក្នុងស្រុក​ម្នាក់ បម្រើ​រកា​ងារ​នៅ​អង្គភាព សមាគម​ខ្មែរ ប្រជាធិបតេយ្យ ត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពី វេលា​ម៉ោង​១២ យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅលើ​ផ្លូវលំ​ក្រាល គ្រួស​ក្រហម ស្ថិតនៅ​ចំណុច​ភូមិ​ទួល​ព​ន្លី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​
ប្រភព​ពត៌មាន​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​រួមជាមួយ​និង​ក្រុម​អ្នក កាសែត​ផ្សេងទៀត​មាន​គ្នា​ចំនួន ៨​នាក់ បាន​ជិះ​រថយន្ត​៣​គ្រឿង​ចូលទៅក្នុង​តំបន់ ព្រៃ​ខាងលើ​ដើម្បី​ទៅ ផ្តិត​យក​រូបភាព​ពាក់​ព​ន្ឋ័​និង​ជំនួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ដែល​ដឹក​តាមរ​ទះ​គោ ចេញពី​ទឹកដី​ខេត្ត​មណ្ឌល​គី​រី យកមក​លក់​អោយ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​ម្នាក់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​មេបញ្ជាការ​ង​អាវុធ​ស្រុក​ស្នួល ដែល​ឈរជើង​ចាំទី​ញ ឈើ​ស្តុក​នៅក្បែរនោះ ។download (6)
លោក ឈ្មោះ សារ វិ​សិទ្ធ អ្នកកាន់កា​ត​កាសែត​ម្នាក់ទៀត​នៅ​អង្គភាព​(​សហគមន៍ អ្នកឃ្លាំមើល​កម្ពុជា​) និង​ជា​អ្នកធ្វើដំណើរ​ជាមួយ​ជនរងគ្រោះ បានអោយដឹង ថា នៅ​យប់កើតហេតុ រូបគាត់​បាន​ជិះ​ក្នុង​រថយន្ត​ជាមួយ​ជនរងគ្រោះ ឈ្មោះ តាំង ទ្រី ត្រឡប់មក យក​ពត៌មាន​វី​ញ ដល់​ចំណុចកើតហេតុ រថយន្ត​បាន​ជាប់ផុង ខ​ណះរ​ដែល​ថយ​ន្ត​២​គ្រឿង​ទៀត​ទៅមុន​ផុត​បាត់​នោះ លោក​ក៏បាន​ចុះ​ពីលើ​រថយន្ត ដើរ​ឆ្ពោះទៅ​ហៅ​អ្នកភូមិ ឱ្យមក​ជួយ​រុញ ហើយ​ជនរងគ្រោះ​ក៍ បាន​ចុះ​ពីលើ​រថយន្ត ខ​ណះ​កំពុង​កាយ​ដី ដែល​ជាប់ផុង ស្រាប់​ជន​ស​ង្ស​យ័ បាន​ជិះ​រថយន្ត​លុ​ច្ស​ស៊ី​ស​៤៧០​មួយគ្រឿង​បើក​សំដៅទៅ​ជនរងគ្រោះ និង​បាន​ដក​បាញ់ មួយ គ្រាប់​ចំ​ថ្ងាស់ បណ្តាលឱ្យ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។download (5)

ក្រោយ​ការបាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ជនដៃដល់​បាន បើករថយន្ត​របស់ខ្លួន​ម៉ាក​លុ​ច្ស​ស៊ី​ស​៤៧០​ពណ៍​ខ្មៅ បំណង​បើក​រត់គេចខ្លួន តែ​អនិច្ចា​កម្ម​ពា​បានធ្វើការ​តាម​ផ្ត​ន្មា​រ​ភ្លាមៗ គ្រាន់តែ​បើក​រត់​បាន ប្រមាណ​ជា​១​គីឡូ​ដី ក៍​ជ្រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើ្ងលើ នៅក្បែរ​កន្លែង កើតហេតុ រួច​នាំ​រត់​គេចខ្លួនបាត់​ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​ទុកជា​វត្ថុ​តាំង ទើប​សមត្ថកិច្ច​ឈានទៅ កំណត់​មុខសញ្ញា​វែកមុខ​ជន​ស​ង្ស​យ័ និង​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តរ បន្ទាប់ ។​P1030390

​ជនរងគ្រោះ​ឈ្មោះ តាំង ទ្រី អាយុ​៤៤​ឆ្នាំ បម្រើ​ការងារ​នៅ​អង្គភាព​(​សមាគម​អ្នក​សារ​ព័​ត៍​មាន​ខ្មែរ​ប្រជាធិបតេយ្យ​) រស់នៅក្នុង​ភូមិ​បទ​ពន្លា ឃុំ​ក​ណ្តោ​រ​ជ្រុំ ស្រុក​ពា​ញា​ក្រែក​ខេត្ត​ត្បូងឃ្មុំ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ។​រីឯ​រថយន្ត​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​តាមដាន​តាម​នីតិវិធី ។​P1030381
ពាក់ព័ន្ធ​និង​សកម្មភាព​នៃ​ការ បាញ់សម្លាប់ អ្នកកាសែត នៅ​សមាគម​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវបាន​កម្លាំង នគរបាល​ជំនាញ​នៃ​ស្នងការ​រដ្ឋា​នន​គ​បាល​ខេត្តក្រចេះ ធ្វើការ​តាម​ចាប់ខ្លួន ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ស្ពាន​ព្រែក​ឆ្លូង ស្រុក​ស្នួល ខេត្តក្រចេះ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព កាលពី​វេលា ម៉ោង​១ យប់​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ នោះ ។​P1030388
មន្ត្រីនគរបាល ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគ​បាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា ជនដៃដល់​ដែល អ្នកបាញ់​សម្លាប់​អ្នកកាសែត​មានឈ្មោះ ពិន ហៀ​ង អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល​មូលដ្ឋាន​ប៉ុស្តិ៍ ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទី​២​ឈ្មោះ ខឹម ភក្តី អាយុ​២៧ ជា​មន្ត្រី​អាវុធហត្ថ ដែលជា​ម្ចាស់​កាំភ្លើង និង​ម្នាក់ទៀត​ដែលជា​ជនដៃដល់​អ្នកប្រើប្រាស់​កាំ​ភ្លើង​ក្នុងការ​បាញ់ប្រហារ សម្លាប់​អ្នកកាសែត​នោះ ឈ្មោះ ឡា ណា​រ៉ុង អាយុ​៣២​ឆ្នាំ​អតីត​ជា​មន្ត្រី​យោធា ខេត្ត មណ្ឌលគិរី​។​DSC06392
នៅក្នុង​ប្រតិបត្តិការ​មួយ​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្ថាប​ន្ថ័​អយ្យការ អម​សាលាដំបូង ខេត្ត គ​ណះ​បញ្ជារ​ឯកភាព​ស្រុក​ស្នួល ព្រមទាំង​មន្ត្រីនគរបាល​ពាក់ព័ន្ធ ដែល​រួមគ្នា​ចូលរួម សហការ​រហូត​ឈាន ដល់​ការចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ យកមក​ផ្ទ​ន្ទា​ទោស តាមផ្លូវ​ច្បាប់​។​