បន្ទាយមានជ័យះស្របគ្នាជាមួយនិង ក្រុមការងារដឹកនាំដោយ លោក លួស សុភា ជាអភិបាលរងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី13/10/2014បានចុះធ្វើការណែនាំដល់ក្រុមអ្នកបើករថយន្តដឹកដី ដោយតំរូវឲ្យបង់ប្រាក់ក្នុង01រថយន្តតូច 01មុឺនរៀល រថយន្តធំ02មឺុនរៀល គិត
ចាប់ពីថ្ងៃទី13/10/2014តទៅ។ ក្រុមរថយន្តដឹកដីក៍ឈប់រថយន្តពេញផ្លូវចេញពីការដ្ឋារកាយដីភ្នុំតវ៉ាមិនព្រមបង់តាមការកំណត់ហើយបើនៅតែមានការអនុវត្តទៀតពួកគេនិងទុករថយន្តចោលនាំគ្នាធ្វើបាតុកម្ម។ការចុះអនុវត្តនិងតវ៉ានេះធ្វើទ្បើងនៅពីរចំណុចមួយខាងជើងភ្នំកងវ៉ា ក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានអ្នកបើករថយន្តតវ៉ាចំនួន 15នាក់ ។ឯមួយទៀតពីម៉ោង10:45នាទី ដល់ម៉ោង 11:30នាទី ទៅចំណុចខាងជើងឈៀងខាងលិចមុខវត្តចំការខ្នុរ ក្នុងសង្កាត់ភូមិអូរអំបិល ក្រុងសិរីសោភ័ណ អ្នកបើកបរចូលរួមចំនួន23នាក់។
តាមការអោយដឹងពីក្រុមអ្នកមានរថយន្តដឹកដីដែលមានវត្តមាននៅពេលនោះបាននាំគ្នាតវ៉ាមិនយល់ព្រមទៅតាមគណះកម្មាការក្រុងសិរីសោភ័ណដែលបានកំណត់អោយរថយន្តដឹកដីធុនតូចបង់លុយមួយជើង១០០០០រៀលឯរថយន្តធុនធំមួយជើង២០០០០រៀលដើម្បីយកទៅថែទាំផ្លូវនិងសោភ័ណ្ណភាពខេត្ត។តែមានមួយចំនួនបាននិយាយថាបើសិនជាបង់ក្នុងកំរិតទាបរថយន្តតូចដឹកដីមួយជើង2ពាន់រៀលពួកគេអាចយល់ព្រម ។ ក្រុមតៃកុងរថយន្តបាននិយាយទៀតថាមូលហេតុដែលនាំអោយពួកគេមិនយល់ព្រមដោយសារតែការដឹកជញ្ជូនដីភ្នុំទៅចាក់តាមការទីរបស់ប្រជាពលរដ្ឋដើម្បីកសាងអ្វីមួយគឺពួកគេមិនបានខុសច្បាប់អ្វីទេ។
ព្រោះបានបង់ពន្ធឆ្នាំ បង់ពន្ធអាជីវកម្ម ហើយខាងក្រុមហ៊ុនកាយដីសុទ្ធតែទទួលបានអាជ្ញាប័ណ្ណមានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ រឿងអីត្រូវបង់លុយធ្សេងទៀតសំរាប់ស្តាផ្លូវផ្នល់និងសោភ័ណភាព។ចុះលុយគម្រោងអភិវត្តខេត្តនិងគម្រោងអភិវត្តជនបទៅណា។តៃកុងរថយន្តបានបន្តទៀតថាក្នុងមួយរថយន្តដឹកដីប្រភេទរថយន្តតូចកង៦ក្នុងមួយរថយន្តដឹកលក់បានតែ៦៥០០០រៀលដក់ថ្លៃដី២៥០០០រៀនិងថ្លៃប្រេងសល់តែ១៥០០០រៀលទៅ២០០០០រៀលតាមទីជិតឬឆ្ងាយបើកគេយក១០០០០រៀលទៀតតែ១៥០០០រៀល។បើតំទ្បើងថ្លៃដីប្រជាពលរដ្ឋនិងស្រែកហើយនិងកាត់បន្ថយការចាក់ដីអភិវត្តន៍ធ្វើអ្វីមួយ។
ការដែលក្រុមការងាររួមមានអាជ្ញាធរក្រុងប៉ូលិសប៉េអឹមចៅសង្កាត់ចុះទៅមិនទាន់អនុវត្តខាងតៃកុងមិនបង់ហើយការដឹកជញ្ជូនធម្មតា បើមានការឃាត់គេនៅទីណា គេទុករថយន្តនៅទីនោះ ព្រមទាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតែម្ដង។ ជាមួយការតវ៉ានេះក្រុមការងារបានលើកទ្បើងថាប្រសិនបើមានការមិនយល់ព្រមសូមអោយខាងរថយន្តចាត់តំណាងទៅធ្វើការពិភាក្សាជាមួយអាជ្ញាធរក្រុងសិរីសោភ័ណ។
សូមបញ្ជក់ផងដែលថាកាលពីខែកញ្ញាកន្លងទៅអាជ្ញាធរខេត្តបានសំរេចបង្កើតអោយក្រុងសិរីសោ័ណមានគណកម្មការថែរក្សាផ្លូវនិងសំអាតក្រុងហើយគណកម្មការនេះនឹងអនុវត្តន៍តាមគោលការណ៍យកលុយពីរថយន្តដឹកដី១គ្រឿងពី១ម៉ឺនទៅ២ម៉ឺនរៀលដើម្បីថែទាំផ្លូវហើយសាលាក្រុងក៍បានកោះប្រជុំធ្សព្វធ្សាយដល់ក្រុមរថយន្តដឹកដីរួចម្តងហើយនៅសាលាក្រុងមុនចុះអនុវត្តតែពេលនោះក៍មានការប្រកែកមិនទទួលយកការយកលុយនេះដែរបន្ទាប់ពីខេត្តបានស្នើទៅក្រសួងរ៉ែនិងថាមពលដើម្បីសុំលុបអាជ្ញាបណ្ណ័កាយភ្នុំដែលជាភ្នុំនៅកណ្តាលទីរួមខេត្តអោយទៅធ្វើទីតាំងថ្មីជាស់វាងការខូចសោភ័ណភាពខេត្តនិងសណ្តាប់ធ្នាប់តែមកដល់ពេលនេះកហរុមហ៊ុនកាយដីនិងរថយន្តដឹកដីនៅតែបន្តធ្វើសកម្មភាពលើទីតាំងដដែក៕