ខេត្តបន្ទាយមានជ័យ ការប្រឡងបាក់ឌុបលើកទី១នៅខេត្តបន្ទាយមានជ័យគេសង្កេតឃើញសិស្សប្រឡងមិនខិតខំប្រឹងប្រែងរៀនសូត្របែជានាំគ្នារត់ទិញប្រីយ៉ុងដើម្បីយកទៅបើកចាក់យ៉ាងប្រសេចប្រសាចក្រោយពេលដែលក្រសួងអប់រំមានការរឹតបណ្តឹងមិនឲ្យយកប្រីយ៉ុងចូលទៅបើកចាក់សិស្សមួយ
ថ្នាក់ៗធ្លាក់ស្ទើរចង់អស់ទើបសម្តេចហ៊ុនសែនអនុញ្ញាត្តិឲ្យសិស្សដែលប្រឡងធ្លាក់អាចប្រឡងលើកទី២បន្តទៀតបាន។
នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១៤នៅវិទ្យាល័យសម្តេចឪគេសង្កេតឃើញមានសិស្សដែលត្រូវប្រឡងបាក់ឌុបលើកទី២ជាច្រើននាក់មានស្លៀកពាក់ឯកសណ្ឋានសិស្សត្រឹមត្រូវដើរចូលប្រឡងដោយស្ងៀមស្ងាត់មិននាំគ្នារត់ប្រសេចប្រសាចទៅទិញប្រីយ៉ុងយកមកបើកចាក់ដូចការប្រឡងលើកទី១ឡើយ។លោកឈើយចាន់ណាប្រធានមន្ទីរអបរំខេត្តបន្ទាយមានជ័យបា ននិយាយថាការប្រឡងលើកទី២នេះមានសិស្សចូលប្រឡងចំនួន៣៣២៤នាក់ស្រីមាន១០៩៣នាក់ចែកចេញជា៤មណ្ឌល១មណ្ឌលសម្តេចឪ២មណ្ឌលសូភី៣មណ្ឌលសិរីសោភ័ណ៤មណ្ឌលអូអំបិលលោកឈើយចាន់ណាបានបញ្ជាក់ទៀតថាការប្រឡងលើកទី២នេះក្រសួងអប់រំបានដាក់ឲ្យអនុរាក់មានការឆែកឆេនិងរឹតបណ្តឹងដូចការប្រឡងលើកទី១ដែរពុំមានការធូរលង់ឡើយ។
ក្នុងនោះដែរលោកក៏បានណែនាំដល់សិស្សដែលកំពុងចូលប្រឡងនោះថាសិស្សទាំងអស់ពេលប្រឡងខិតខំយកចិត្តទុកដាក់សរសេវិញ្ញាសារប្រឡងឲ្យបានច្រើនកុំរវាល់លួចចំលងមើលគេឲ្យសោះបើយើងមានចំណេះវិជ្ជាចេះពេញខ្លួននោះកុំថាឡើយក្នុងការប្រឡនោះមានមុខវិជ្ជាលំចាកយ៉ាងណាក៏សិស្សទាំងអស់គ្នាអាចធ្វើបានដែតែបើសិស្សទាំងអស់គិតតែពីដើេរលេងពុំយកចិត្តទុកដាក់់ក្នុងការរៀនសូត្រនោះគ្មានចំណេះវិជ្ជានៅក្នុងខ្លូនបន្តិចទេនោះប្រាកដជាប្រឡងធ្លាក់ជាមិនខានឡើយបើទោះបីជាក្រសួងអប់រំដាក់ចេញវិញ្ញាសារ ក .ខ .មួយចប់ក៏សិស្សទាំងអស់ក៏មិនអាចធ្វើបានដែរហើយកុំឲ្យចោទប្រកាន់ថាក្រសួងអប់រំមានការរឹតបន្តឹងខ្លាំងទើបធ្វើឲ្យមានសិស្សធ្លាក់ច្រើននោះ។
ពេលនោះដែរលោកក៏បានដាស់ទឿនដល់អនុរាក់ដែថាត្រូវបន្តការឆែកក្នុងខ្ួនសិស្សឲ្យបានហ្មត់ចត់មិនត្រូវឲ្យសិស្សបើកវិញ្ញាចាក់មិនត្រូវឲ្យសិស្សរត់ប្រសេចប្រសាចលួចមើលគ្នាពេញថ្នាក់ឡើយសិស្សប្រុសស្រីទាំងអស់ក្រោយពេលដែលរកឃើញកំហុសចំនួន៣លើកនោះត្រូបណ្តេញចេញពីក្នុងថ្នាក់ហើយឲ្យធ្លាក់ដោយស្វ័យប្រវាត់។ដូចពាក្យចាស់លោកពោលថាគោបាត់ទើបធ្វើរបងពេលប្រឡងខិតខំរត់ទៅទិញប្រីយ៉ុងយកមកបើកចាក់នោះវាមិនកើតនោះទេ៕