​ប្រដេញ​ចាប់បាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ដឹកឈើ​ក្រញូង​៧០៤​គីឡូ​នៅពេល​យប់​

0

កំពង់ឆ្នាំង​៖​ឈើ​ក្រញូង​ចំនួន​៧៥​ដុំ​ដឹក​តាម​រថយន្ត​ឡែ​ន​១​គ្រឿង​នៅពេល​យប់​ដែល​ដឹក​មនុស្ស​បន្លំ​ធ្វើជា​រត់​តាក់ស៊ី​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្រុក​ប្រដេញ​ស្ទាក់​ចាប់បាន​។​ការ​ប្រដេញ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​

ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាម​គ្គឺ​មានជ័យ ខេត្តកំពង់ឆ្នាំង​។4466
​លោក រស់ វុ​ទ្ធា ប្រធាន​ស្នាក់ការ​សន្តិសុខ​៥០០​កងរាជអាវុធហត្ថ​ប្រចាំការ​ចំណូ​ច​លង្វែក​បាន​និយាយ​អោយដឹងថា​៖​នៅពេល​លោក​បានទទួល​ព័ត៌មាន​ថា​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​បានធ្វើការ​ប្រដេញ​តាម​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ដោយមាន​ការសុំ​សហការ​ភ្លាមៗ​នោះ កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច បានចេញ​រថយន្ត​ស្ទាក់​តាមផ្លូវ​ជាតិ​លេខ​៥​។​44499

មួយសន្ទុះ​ក្រោយមក​បានឃើញ​រថយន្ត​ដឹកឈើ​ខាងលើ​មកដល់​ភ្លា​មន​កំលាំង​អាវុធហត្ថ​បានចេញ​ស្ទាក់​តែ​រថយន្ត​ដឹកឈើ​មិនបាន​ឈប់​នោះឡើយ និង​បាន​គៀ​រថយន្ត​របស់​សមត្ថ​កិច្ច​ដែល​បាន​ស្ទាក់ និង​បន្ត​បើក​រត់​រហូតដល់​បែក​កង់​ទៅទៀត​តែ​មុខ​លែងរួច ទើប​ចាប់​គេ​បាន​។​
​នៅពេល​សមត្ថកិច្ច​ទៅដល់​អ្នកបើករថយន្ត​ដឹកឈើ​បាន​ចុះ​រត់គេចខ្លួន​បាត់អស់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ រថយន្ត​នោះ​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ​ពាក់ ស្លាក​លេខ​PP-2G6391 ដឹកឈើ​ក្រញូង​មួយ​កំណាត់​គូថ​ខាងក្រោយ​។​ក្រោយពី​បាន​សុំ​យោបល់​ថ្នាកលើ​មក សមត្ថកិច្ច​បាន​នាំយក​រថយន្ត​ដឹកឈើ​មក​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ​លេខ​៥០០​លង្វែករ​ដោះដូរ​កង់ និង​បានប្រគល់​ឈើ​ក្រញូង​អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច និង​ធ្វើបាន​ការរាប់​ទាំងយប់ ឃើញ​មាន​ឈើ​ក្រញូង​សរុប​មាន​ចំនួន​៧៥​ដុំ ពេល​ថ្លឹង​រួច​មាន​ចំនួន​៧០៤​គីឡូ ហើយ​បាន​រក្សាទុក​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​ដោយឡែក​រថយន្ត​បា​ឡែ​ន​ត្រូវបាន​គេ​នាំយកមក​រក្សាទុក​នៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​22311
​ប្រភពពី​សមត្ថកិច្ច​ផ្សេង​មួយទៀត​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​អោយដឹងថា​៖ ជា​រៀងរាល់​យប់​គេ​តែងតែ​ឃើញ​ក្រុម​សមត្ថកិច្ច​មួយចំនួន​ប្រដេញ​រថយន្ត​ដឹកឈើ​នៅតាម​ផ្លូវជាតិ​លេខ ហើយ​ការ​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ​នោះ​ពេលខ្លះ គឺ​ពួកគេ​បាន​យក​ដុំ​ដែក​ដែលមាន​បន្លា​បោះ​កាត់​រថយន្ត ធ្វើអោយ​រថយន្ត​នោះ​បែក​កង់​ទើប​ចាប់​រថយន្ត​នោះបាន​។​គេ​គិតថា​ថ្ងៃ​ណាមួយ​បើ​គេ​នៅតែ​ធ្វើ​បែប​រថយន្ត​ទាំងនោះ​ពិ​ជា​ក្រឡាប់​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​មិនខានឡើយ​។​រឿងនេះ​សូម​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​លោក​មេបញ្ជាការ​អង្គភាព​ពាក់​ព​ន្ធ័​មេត្តា​ពិនិត្យមើល​កូនចៅ​ខ្លួន​ផង​ប្រ​យ​ត្ន័​មានរឿង​ធំ​៕