​នគ​បាល​ភ្នំស្រុក​ឃាត់ខ្លួន​ស្ត្រី​២​នាក់​និង​វត្ថុតាង​ដូចជា​គ្រាប់កាំភ្លើង​៩២​និង​គ្រឿងញៀន​៧​គ្រាប់​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ ៖​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ចុះ​ឆែក​ផ្ទះ​អ្នកលក់​គ្រឿងញៀន​១​កន្លែង នៅ​ស្រុក​ភ្នំស្រុក ឃាត់ខ្លួន​ស្ត្រី​២​នាក់ រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​គ្រាប់ គ្រាប់កាំភ្លើង​អាកា​ចំនួន​៦០​គ្រាប់ បង់​កាំភ្លើង​៤ គ្រាប់កាំភ្លើង​M16​ចំនួន​៣២​គ្រាប់ ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​៤​គ្រឿង និង​

សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ដែល​គេ​លាក់ទុក​ក្នុងផ្ទះ ស្ត្រី​សង្ស័យ​ទាំង​២​នាក់​បញ្ជូនមក​ស្នងកា​រ​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​។​ការចាប់​ខ្នួ​ន​ស្ត្រី​ល្មើសច្បាប​នោះ​នៅ​រសៀល​វេលា​ម៉ោង ៩​និង​១៧​នាទី ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កណ្តាល​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ មានជ័យ ។image

ស្ត្រី​សង្ស័យ​មានឈ្មោះ ១-​ឈ្មោះ រស់ សា​លឹក អាយុ​៤៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ ឃុំ​ខាងលើ ជាម​ម្ចាស់ផ្ទះ ហើយ​ស្ត្រី​រូបនេះ​ជា​មុខសញ្ញា​ទើបតែ​ចេញពី​ពន្ធនាគារ​ជាប់ទោស​រឿង​ជួញដូរ គ្រឿងញៀន​ផងដែរ និង​២-​ឈ្មោះ ហ៊ី សុ​លី ហៅ​ហម អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។​

លោក​វ​សេនីយ៍​ទោ ស៊ី ឌី អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប​ស្ត្រី​សង្ស័យ​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បាន​អនុវត្ត​តាមរយៈ​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អំពី​សកម្មភាព​របស់​ស្ត្រី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ។ image

ក្រោយពី​ទទួលដំណឹង​រាយការណ៍​នោះ​ភ្លាម សមត្ថកិច្ច​ក៏​ឈានដល់​ការបង្ក្រាប​ស្ត្រី​សង្ស័យ​កំពុងតែ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​តែម្តង​។​ស្ត្រី​ជា​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​ត្រូវបាន​កំលាំង​នគ​បាល​ខេត្ត​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​តាមផ្លូវ​ច្បាប់​៕