​​ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត និង​តារា​ល្បី​ពីររូប​ទៀត ៣ ឆ្នាំ​ខាត​ថវិការ​មិន​ស្ទើរ

0

​ភ្នំពេញ​៖ កំពូល​តារាចម្រៀង ចាស់វស្សា ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត ត្រូវបាន​គេ​ចាត់​ចូល​ជា​តារាចម្រៀង​ប្រុស ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ ក្នុង​អាជីព​សិល្បៈ​នាពេល​បច្ចុប្បន្ន ។ ជាមួយ​ភាពល្បីល្បាញ​នេះ និយាយ​អំពី​តម្លៃ​ខ្លួន​វិញ ក៏​កប់​ពពក ខណៈដែល ឱក សុគន្ធ​កញ្ញា និង​សុគន្ធ នីសា ជា​តារាចម្រៀង​ស្រី មានតម្លៃ​ខ្លួន​នាំមុខគេ​ផងដែរ​នោះ ។​Sereymun

​រយៈពេល ៣ ឆ្នាំ ដែល​មិនបាន​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក និង​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ រំឭក​គុណ​ដល់​ព្រះ​គង្គារ ក៏ដូចជា​វិ​រៈ​ភាព​កងទ័ពជើងទឹក​ការពារ​មរណៈភាព​ដែនទឹក បានធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​ប្រុស ជាច្រើន ខាត​ប្រាក់​រាប់ម៉ឺន​ដុល្លារ ពី​ការចូលរួម​សម្តែង ក្នុង​ព្រឹត្តិការណ៍ ប្រគុំ​តន្ត្រី​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​កន្លងមក ។​Sokunkanha
​ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ទិន្នន័យ តារា​ប្រុស​ស្រី​ល្បីៗ ៤ ដួង​ខាត​ទឹកប្រាក់ រាប់ម៉ឺន​ដុល្លារ ៖
​ជាធម្មតា ព្រាប សុវត្ថិភាព តម្លៃ សម្តែង​នៅ​ភ្នំពេញ ចាប់ពី ២៥០០ ដល់ ៣០០០ ដុល្លារ ដែលជា​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ ហើយ​ការខាតបង់​សម្តែង ៣ ឆ្នាំ ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក មិនតិចជាង ៨១០០០ ដុល្លារ នេះ​គិត​ត្រឹមតែ មួយថ្ងៃ សម្តែង ៣ កន្លែង ។ តែ បើ​១​ថ្ងៃ​សម្តែង ២ ក្រុមហ៊ុន​វិញ ស្មើ ២ កន្លែង ខាតបង់​ប្រាក់ ៥៤០០០ ដុល្លារ ក្នុង​រយៈពេល ៣ ឆ្នាំ​។​Sokunnisa

​ខេមរៈ សិរីមន្ត អាកខាន​សម្តែង​បុណ្យ​អ៊ុំ​ទូក ៣ ឆ្នាំ គិត​សាច់ប្រាក់​ខាត មិនតិចជាង ៦២១០០ ដុល្លារ ខណៈដែល​សម្តែង ៣ សូរ្យ ក្នុង ១​ថ្ងៃ​ពិធីបុណ្យ​អ៊ុំ​ទូក រយៈពេល ៣ ឆ្នាំ តែបើ​សម្តែង ២ សូរ្យ វិញ គឺ ខាត ៤១៤០០ ដុល្លារ ខណៈដែល​តម្លៃ​ខ្លួន ២៣០០ ដុល្លារ ។​

​ឱក សុគន្ធ​កញ្ញា មានតម្លៃ​ខ្លួន ១៨០០ ដុល្លារ សម្រាប់​ការសម្តែង​តាម​រោង​ប្រគុំ​តន្ត្រី​នានា ក្នុង​រយៈពេល ៣ ឆ្នាំនេះ នាង​ក៏​ខាត​ទឹកប្រាក់ ជាង ៤៨៦០០ ដុល្លារ នេះ​បើ​គិតការ​សម្តែង ១​ថ្ងៃ ៣ សូរ្យ ក្នុង​កម្មវិធី​បុណ្យ​អ៊ុំ​ទូក តែបើ​សិន​ជាង ២​សូរ្យ​វិញ គឺ​ខាត ៣២៤០០ ដុល្លារ ។​Sovath

​កញ្ញា សុគន្ធ​នីសា មានតម្លៃ​ខ្លួន​ប្រហាក់ប្រហែល និង សុគន្ធ​កញ្ញា ផងដែរ គឺ ១៥០០ ដុល្លារ ការអាកខាន​បុណ្យ ៣ ឆ្នាំ​បានធ្វើ​ឲ្យ​នាង​ខាតបង់​មិន​ស្ទើ​នោះទេ គឺ​ទំហំ​សាច់ប្រាក់​ជាង ៤០៥០០ ដុល្លារ ក្នុង​រយៈពេល ៩ ថ្ងៃ ស្មើ ៣ ឆ្នាំ​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក ដោយ​គិតការ​សម្តែង ៣ សូរ្យ ក្នុង​១​ថ្ងៃ ។ តែបើ​គិតតែ ការសម្តែង ២​សូរ្យ​វិញ គឺ ខាត ២៧០០០ ដុល្លារ អាមេរិក ។​​សូមបញ្ជាក់ថា តម្លៃ​ដែល​ផ្តល់​ឲ្យ​នេះ​វា​គ្រាន់តែ​ជាត​ម្លៃ​ប្រហាក់ប្រហែល ឬ​លើសពីនេះទៅទៀត ក៏​អាច​ថា​បានដែរ​៕