ធ្លាក់​យន្ដហោះ​អ៊ីរ៉ង់​ស្លាប់​៧​នាក់​

0

​យន្ដហោះ​មួយគ្រឿង​របស់​កម្លាំង ប៉ូលិស​អ៊ីរ៉ង់​បាន​ជួប​គ្រោះថ្នាក់​នៅ​ទីក្រុង ហ្សា​ហី​ដាង បណ្ដាលឱ្យ​អ្នកដំណើរ​ទាំង​៧ នាក់​នៅលើ​យន្ដហោះ​បាត់បង់​ជីវិត​ទាំង អស់ ។ យន្ដហោះ​ខាងលើ​បាន​ធ្លា​ក់នៅ លើ​តំបន់ភ្នំ សាប៊ូ​សាន ស្ថិតនៅ​ទីក្រុង ហ្សា​ហី​ដាន ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីរ៉ង់​។​ ​ តាម​របាយការណ៍​ជាបឋម​យន្ដហោះ ខាងលើ​ដឹក​មន្ដ្រីប៉ូលិស​៤​នាក់ និង​ក្រុម អាកាសយានិក​៣​នាក់​បាន​ជួប​គ្រោះថ្នាក់ ពេលធ្វើ​ដំណើរ​ពីរ​ដ្ឋ​ធាន​ទី​តេ​អេ​រ៉ង់​ឆ្ពោះ ទៅកាន់​រដ្ឋធានី ហ្សា​ហី​ដាង ក្នុង​ការចូល រួម​ស្រាវជ្រាវ​ករណី​ប៉ូលិស​អ៊ីរ៉ង់​៤​រូប ត្រូវ​ខ្មាន់កាំភ្លើង​ធ្វើឃាត ស្ថិតនៅ​ទីក្រុង សា​រ៉ា​វាន់ ។ បំណែក​យន្ដហោះ​ត្រូវបាន គេ​រកឃើញ​នៅ​តំបន់ភ្នំ សាប៊ូ​សាន ប៉ុន្ដែ​មូលហេតុ​បណ្ដាលឱ្យមាន​គ្រោះ ថ្នាក់​ខាងលើ​មិនទាន់​ប្រកាស​ឱ្យដឹង​នៅ ឡើយ ។index

តាម​ការសន្និដ្ឋាន​អាកាសធាតុ អាក្រក់​ជា​មូលហេតុ​បណ្ដាលឱ្យមាន គ្រោះថ្នាក់​ខាងលើ​កើតឡើង ។​ ​កន្លងមក​ថ្មីៗ អ៊ីរ៉ង់​ក៏មាន​គ្រោះថ្នាក់ ទៅលើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ក្នុង ស្រុក​បណ្ដាលឱ្យមាន​អ្នកស្លាប់​រហូតដល់ ៥០​នាក់ ។ គ្រោះថ្នាក់​លើក​នេះ​ជា​លើក ទី​២​ហើយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ធ្វើឱ្យ​មេ ដឹកនាំ​អ៊ីរ៉ង់​ត្រូវឱ្យ​ផ្អាក​យន្ដហោះ​ដឹក​អ្នក ដំណើរ​ប្រភេទ​ចាស់ៗ​មួយចំនួនធំ 9