ព្យុះដែលមានទ្រង់ទ្រាយធំបំផុតឈ្មោះ Vongfong និង Hudhud បានបោកបក់ ចូលដល់ប្រទេសជប៉ុននិងឥណ្ឌាបង្កការ ខូចខាតយ៉ាងដំណំ ។
ព្យុះ Vongfong បានបោកបក់ចូល ដល់ដីគោកខេត្ដអូគីណាវ៉ា ស្ថិតនៅកោះ គីយូស៊ូ បណ្ដាលឱ្យពលរដ្ឋ ១៥០ពាន់ នាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិ ភាព
ព្យុះ Vongfong បានធ្វើឱ្យមនុស្ស ២៨នាក់រងរបួស និងជាង៥០ពាន់គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ ។
នៅត្រង់ចំណុចកណ្ដាលខ្យល់ព្យុះមាន ល្បឿនខ្យល់រហូតដល់៤៥ម៉ែត្រក្នុង១វិនាទី និងខ្យល់កន្ដ្រាក់មានល្បឿនដល់ទៅ ៦៥ម៉ែត្រ ក្នុង១វិនាទី ។ ជាមួយល្បឿន ខ្យល់យ៉ាងលឿន គឺគ្រប់គ្រាន់សម្រាប់ កាច់បំបាក់បង្គោលភ្លើងជាច្រើននៅត្រង់ ចំណុចខ្យល់ព្យុះឆ្លងកាត់ ។ ព្យុះបានបង្ក ឱ្យមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី១២ តុលា កម្រិតទឹកភ្លៀងនៅលើកោះគីយូស៊ូ មានរហូតដល់៥០០មិល្លីម៉ែត្រ ។
ព្យុះ Vongfong វាយប្រហារចូលទៅកាន់ភាគ ខាងត្បូងកោះហុងស៊ូ ប្រទេសជប៉ុននាថ្ងៃ ទី១៣ ខែតុលា ហើយនៅថ្ងៃទី១៤ ខ្យល់ ព្យុះនេះ នឹងចូលទៅកាន់តំបន់ភាគឦសាន ប្រទេសជប៉ុន ក្នុងនោះមានទាំងទីក្រុង តូក្យូផងដែរ ដែលរងផលប៉ះពាល់ ។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ ព្យុះ Hudhud មានល្បឿនខ្យល់រហូតដល់ ១៩៥ គីឡូម៉ែត្រក្នុង១ម៉ោង បានវាយប្រហារ ចូលទៅកាន់តំបន់ភាគខាងត្បូងប្រទេស ឥណ្ឌាបណ្ដាលឱ្យមានអ្នកស្លាប់៦នាក់និង ៣៥០ពាន់នាក់ ត្រូវភៀសខ្លួនទៅកាន់ តំបន់សុវត្ថិភាព ។
មន្ដ្រីរដ្ឋាភិបាលនៅរដ្ឋអេនត្រាប្រាដេស បានឱ្យដឹងថា ស្ថានភាពនាពេលនេះពិត ជាអាក្រក់ ខណៈដែលផ្ទះសម្បែងជាច្រើន ត្រូវខ្យល់កួច ឬបាក់ស្រុតរាបស្មើដល់ដី។ ដើមឈើតូចធំជាច្រើន បាក់សង្កត់គ្រប ដណ្ដប់ពាសពេញផ្លូវថ្នល់ ពិបាកក្នុងការ ធ្វើដំណើរ ។ តំបន់ទំនាបត្រូវលិចលង់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ មកទល់ ពេលនេះ មន្ដ្រីទទួលខុសត្រូវមិនទាន់ អាចកំណត់តួលេខពីចំនួនអ្នកស្លាប់និង របួស និងអ្នកជាប់គាំងដោយសារតែការ កាត់ផ្ដាច់ដោយខ្យល់ព្យុះ ។
សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ទ្វារបង្អួច កញ្ចក់ជាច្រើនបែកខ្ទេច ។ ចំណែកនៅតំបន់ទំនាបក្នុងស្រុកជាច្រើន នៅអឺរ៉ុបនេះ កំពុងប្រឈមការលិចលង់ ដោយភ្លៀងធ្លាក់ខ្លាំង ។
មន្ដ្រីទទួលខុសត្រូវក្នុងតំបន់បញ្ជាក់ ថា វាជាការប្រឈមមុខមួយដ៏សែនលំ បាកសម្រាប់មន្ដ្រីទទួលខុសត្រូវក្នុងការ ជួយសង្គ្រោះ ដោយសារតែមានភ្លៀង ខ្យល់ខ្លាំងពិបាកធ្វើដំណើរ ។ ផ្លូវថ្នល់ សាលារៀន និងប្រព័ន្ធចរាចរនានាត្រូវ បិទ ។
នៅពេលនេះដែរ កម្លាំងទាហាន ជើងទឹកឥណ្ឌាទទួលបានបទបញ្ជាឱ្យត្រៀម លក្ខណៗសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋនៅ តំបន់រងគ្រោះ ខណៈដែលក្រុមជួយ សង្គ្រោះមិនអាចជួយទាន់ពេលវេលា ។