មេដឹកនាំកោះហុងកុងបានប្រកាស ថា ដើម្បីបំបែកហ្វូងបាតុករដែលគ្រប់ គ្រងទីតាំងសំខាន់ៗនៅកោះហុងកុង ដល់ ពេលចាំបាច់ដែលត្រូវបំបែកហើយភាគី ប៉ូលិសនឹងប្រើប្រាស់ហិង្សាក្នុងកម្រិត ទាបបំផុតសម្រាប់បំបែកហ្វូងបាតុករ ទាំងនោះ ។
ប៉ូ
លិសហុងកុងបានប្រកាសនៅថ្ងៃទី ១៣ ខែតុលាថា នឹងចាប់ផ្ដើមរុះរើរបាំង បាតុករ ក៏ដូចជាបំបែកហ្វូងដែលកំពុង តែឡោមព័ទ្ធទីតាំងរដ្ឋាភិបាលរយៈពេល ជាង២សបា្ដហ៍កន្លងមក ។
យុទ្ធនាការ បំបែកហ្វូងបាតុករបានធ្វើឡើងក្រោយ ពេលរដ្ឋាភិបាលកោះហុងកុងបាន ប្រកាសលុបចោលកិច្ចចរចាជាមួយ តំណាងបាតុករនៅនាទីចុងក្រោយ ។ ជា ថ្មីម្ដងទៀត រដ្ឋាភិបាលកោះហុងកុងបាន បញ្ជាក់ថា ការធ្វើបាតុកម្មដែលដឹកនាំ ដោយក្រុមនិស្សិតជាទង្វើខុសច្បាប់ ។
ការលុបចោលកិច្ចចរចាជាមួយបាតុ ករបានធ្វើឱ្យរលកបាតុកម្មកើនឡើង សាជាថ្មីទាមទារដល់រដ្ឋាភិបាលត្រូវតែ គោរពទៅតាមអ្វីដែលប្រជាពលរដ្ឋហុង កុងចង់បាន ក្នុងនោះមានប្រជាធិបតេយ្យ។
អំពីរដ្ឋាភិបាលកោះហុងកុងវិញបាន ប្រកាសថា នឹងរៀបចំសន្ដិសុខ សណ្ដាប់ ធ្នាប់ឱ្យមានរបៀបរៀបរយឡើងវិញ តាមរយៈការបំបែកហ្វូងបាតុករ ។ មេ ដឹកនាំកោះហុងកុងក៏បានប្រកាសការ ប្ដេជ្ញារបស់ខ្លួនថា នឹងមិនលាលែងពី តំណែងនោះឡើយ ហើយដល់ពេលចុង ក្រោយ រដ្ឋាភិបាលហុងកុងចាំបាច់ត្រូវ តែអនុវត្ដវិធីសាស្ដ្រការពារសណ្ដាប់ ធ្នាប់ដោយប្រើហិង្សាក្នុងកម្រិតទាប បំផុត។