ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ បានប្រកាសថា នេះជាពេល វេលាសមស្របបំផុតដែលត្រូវកែទម្រង់ មេដឹកនាំខ្ពស់បំផុតក្នុងជួរកងទ័ព ក្រោយ ពេលដែលតំបន់ភាគខាងត្បូងរងការដុត បំផ្លាញ ហើយទាហានអ៊ុយក្រែនបរាជ័យ ជាបន្ដបន្ទាប់ ។ ប្រធានាធិបតីអ៊ុយ ក្រែនបាន
ឯកភាពទទួលយកលិខិតសុំ លាលែងពីតំណែងរបស់រដ្ឋមន្ដ្រីការពារ ជាតិ លោក Valeriy Heletei ។
ប្រធានាធិបីប៉ូរ៉ូសេនកូ នឹងជ្រើស រើសបុគ្គលដែលមានសមត្ថភាពខ្ពស់ សម្រាប់បន្ដតំណែងរដ្ឋមន្ដ្រីការពារជាតិ ដេឹកនាំកម្លាំងទាហានទទួលបានជោគ ជ័យ។ នៅរសៀលថ្ងៃទី១៣ ខែតុលា រដ្ឋ មន្ដ្រីការពារជាតិថ្មីអ៊ុយក្រែននឹងបង្ហាញ ខ្លួននៅក្នុងរដ្ឋសភា ហើយប្រធានាធិបតី សង្ឃឹមថា សភានឹងបោះឆ្នោតគាំទ្រដល់ រដ្ឋមន្ដ្រីការពារជាតិថ្មីដែលប្រធានាធិ បតីបានជ្រើសរើស ។
លោក Heletei ទទួលបានការតែង តាំងជារដ្ឋមន្ដ្រីការពារជាតិកាលពីខែ កក្កដា កន្លងមក ។ រយៈពេលប៉ុន្មាន សបា្ដហ៍កន្លងមកនេះ លោកទទួលរងការ រិះគន់យ៉ាងខ្លាំងពីមហាជនដោយសារតែ បរាជ័យជាបន្ដបន្ទាប់នៅតំបន់ភាគខាង កើតអ៊ុយក្រែន ។
សង្គ្រាមវាយប្រហារ នៅភាគខាងកើតអ៊ុយក្រែនបណ្ដាលឱ្យ ទាហានអ៊ុយក្រែនដល់ទៅ១០០នាក់ត្រូវ ក្រុមខ្មាន់កាំភ្លើងបះបោរចាប់ខ្លួន និង រាប់សិបនាក់ទៀតបាត់បង់ជីវិត។