ទួរគីបានអនុញ្ញាតឱ្យប្រើប្រាស់ទីតាំង ទ័ពអាកាសនៅក្នុងប្រទេសនេះ ក៏ដូចជា ហ្វឹកហ្វឺនកម្លាំងប្រឆាំងភេរវកម្មក្នុង ប្រទេសរបស់ខ្លួនដើម្បីវាយប្រហារទៅ លើក្រុមអ៊ិស្លាមបង្កើតរដ្ឋ(IS) ដែល កំពុងចូលកៀកប្រទេសទួរគី ។
មន្ដ្រីការពារជាតិអាមេរិក កាលពី ថ្ងៃទី១២ ខែតុលា បានប្រកាសថា ទួរគី
បានឯកភាពឱ្យអាមេរិក និងសម្ពន្ធមិត្ដ ប្រើប្រាស់ទីតាំងនៅក្នុងទឹកដីរបស់ខ្លួន សម្រាប់វាយប្រហារតាមដែនអាកាស ទៅលើក្រុមអ៊ិស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដែលកំពុងតែពង្រីកអំណាច គ្រប់គ្រងនៅទីនោះ ។ ក្រៅពីនេះ ទួរគីក៏ បានអនុញ្ញាតឱ្យហ្វឹកហ្វឺនកម្លាំងទាហាន ប្រឆាំងភេរវកម្ម ក្នុងនោះមានក្រុម ប្រឆាំងរដ្ឋាភិបាលស៊ីរីជាង២ពាន់នាក់ សម្រាប់ទប់ទល់ជាមួយក្រុម IS ។
កាលពីថ្ងៃទី១០ ខែតុលា មន្ដ្រីជាន់ ខ្ពស់អាមេរិក និងទួរគីបានឯកភាពគ្នា គាំទ្រដល់ការផ្គត់ផ្គង់សព្វាវុធទៅឱ្យក្រុម បះបោរស៊ីរីសម្រាប់ទប់ទល់នឹងក្រុមIS ។ ការសម្រេចខាងលើរបស់រដ្ឋាភិបាល ទួរគីកើតឡើងក្រោយពេលក្រុម IS ដណ្ដើមបានទីតាំងគ្រប់គ្រងជាច្រើននៅ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បើទោះបីមាន ការវាយប្រហារតាមដែនអាកាសយ៉ាង ខ្លាំងពីទាហានអាមេរិក និងសម្ពន្ធមិត្ដ ក៏ដោយ ។
ទីក្រុង កូបានី ដែលជាទីក្រុង យុទ្ធសាស្ដ្ររបស់ស៊ីរីនៅជាប់ព្រំដែនទួរគី អាចនឹងធ្លាក់ចូលទៅក្នុងដៃក្រុម IS នៅ ពេលដែលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅទីនោះមិនអាចទប់ទល់បាន ។ ក្រុម អ៊ិស្លាម IS ចាត់ទុកទីក្រុង កូបានីជា ឈ្នាន់ដ៏សំខាន់សម្រាប់ពង្រីកការវាយ ប្រហារដណ្ដើមគ្រប់គ្រងទៅលើប្រទេស ជិតខាង ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ ខ្មាន់កាំភ្លើង IS ប្រមាណមួយម៉ឺននាក់បានចូលដល់ កៀកទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ធ្វើឱ្យ មន្ដ្រីអ៊ីរ៉ាក់អំពាវនាវដល់អាមេរិកធ្វើ អន្ដរាគមន៍ជាបន្ទាន់ បើមិនដូច្នោះទេ អ៊ីរ៉ាក់នឹងធ្លាក់ចូលក្នុងដៃក្រុម IS ជា មិនខាន ។
អភិបាលខេត្ដ អេនបា លោក អាល់ ឃើហុត បានបញ្ជាក់ថា ខ្មាន់កាំភ្លើង IS ជាង១ម៉ឺននាក់បានត្រៀមលក្ខណៈវាយ លុកដណ្ដើមទីក្រុងបាដាដ ។ លោក បញ្ជាក់ទៀតថា ក្រុម IS មានចម្ងាយពី ទីក្រុងបាដាដប្រមាណ១៣គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយអាចវាយប្រហារចូល គ្រប់គ្រងគ្រប់ពេលវេលា ។ មន្ដ្រីអ៊ីរ៉ាក់ ក៏បានអំពាវនាវទាហានអាមេរិកជួយ ការពារក្រុងបាដាដកុំឱ្យធ្លាក់ចូលកណ្ដាប់ ដៃក្រុម IS ។ ចំណែកអាមេរិកវិញ មិន ទាន់មានប្រតិកម្មណាមួយ ឬឆ្លើយតប តាមការអំពាវនាវរបស់រដ្ឋាភិបាល អ៊ីរ៉ាក់នៅឡើយ ។
ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ក្រុមបាន អ្នកវិភាគចាត់ទុកថា ជាក្រុមដែលមាន ឥទ្ធិពលបំផុតនៅលើពិភពលោក ហ៊ាន ប្រកាសធ្វើសង្គ្រាមតទល់ជាមួយអាមេរិក និងសម្ពន្ធមិត្ដដោយបើកចំហ ។ នៅ ពេលនេះ សម្ពន្ធមិត្ដវាយប្រហារ IS របស់អាមេរិកមានប្រទេសចូលរួមជាង ២០ហើយ សុទ្ធសឹងតែជាប្រទេសអភិវឌ្ឍ មានសព្វាវុធទំនើបៗ ។ កាណាដា និង អូស្ដ្រាលី ក៏បានបញ្ជូនយន្ដហោះចម្បាំង ទៅវាយប្រហារក្រុម IS ផងដែរ ។
ក្រុមIS កំពុងតែធ្វើឱ្យលោកខាងលិច វិលក្បុងរកវិធីសាស្ដ្រយកឈ្នះក្រុម IS មិនឃើញ ។ បើចង់យកឈ្នះ លោកខាង លិចត្រូវប្រើប្រាស់ពេលវេលាជាច្រើន ឆ្នាំ និងត្រូវចំណាយទ្រព្យសម្បត្ដិជាច្រើន ផងដែរ ។ ការវាយប្រហារអូសបន្លាយ នឹងធ្វើឱ្យក្រុម IS កាន់តែមានសមត្ថ ភាពខ្ពស់ក្នុងការផលិតសព្វាវុធសម្រាប់ ទប់ទល់ជាមួយលោកខាងលិច ។
អ្វីដែលលោកខាងលិចព្រួយបារម្ភ នោះគឺក្រុម IS អាចផលិតបានអាវុធគីមី សាស្ដ្រ ឬអាវុធបរមាណូដែលអាច សម្លាប់មនុស្សជាច្រើនក្នុងមួយប៉ព្រិច ភ្នែក ។ ចំណុខ្លាំងរបស់ក្រុម IS គឺហ៊ាន លះបង់អាយុជីវិតរបស់ខ្លួនក្នុងការវាយ ប្រហារអត្ដឃាតទៅលើគោលដៅរបស់ ខ្លួន ក្នុងនោះមានទាំងការវាយប្រហារ តាមរយៈការចម្លងវីរុសទៀតផង ។ នៅ ពេលនេះសហគមន៍អន្ដរជាតិព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចក្រុម IS ប្រើប្រាស់វីរុស អេបូឡាធ្វើជាសព្វាវុធវាយប្រហារទៅ លើគោលដៅលោកខាងលិច ។
ក្រុមឯកទេសពីយុទ្ធសាស្ដ្រយោធា របស់អាមេរិកបានបញ្ជាក់ថា ក្រុម ឧទ្ទាមអ៊ិស្លាមបង្កើតរដ្ឋអាចនឹងប្រើ ប្រាស់វីរុសអេបូឡាធ្វើជាអាវុធជីវ សាស្ដ្រវាយប្រហារអត្ដឃាតប្រឆាំង បណ្ដាប្រទេសលោកខាងលិច ។ វីរុស អេបូឡាបានឆ្លងរាលដាលដោយផ្ទាល់ពី មនុស្សម្នាក់ទៅមនុស្សច្រើននាក់ផ្សេង ទៀតដែលនៅក្បែរ ។
សាស្ដ្រាចារ្យទទួលបន្ទុកបញ្ហាសន្ដិ សុខជាតិអាមេរិកមកពីសាកលវិទ្យា ល័យទាហានជើងទឹក លោក Al Shim-kus បានបញ្ជាក់ថា ក្រុមជ្រុលនិយម អ៊ិស្លាមបង្កើតរដ្ឋ (IS) អាចលះបង់ជីវិត របស់ខ្លួនសម្រាប់វាយប្រហារអត្ដឃាត ហើយការវាយប្រហារនោះ ពួកគេអាច ធ្វើឱ្យខ្លួនឆ្លងវីរុសអេបូឡា ក្រោយមក ឆ្ពោះទៅកាន់បណ្ដាប្រទេសលោកខាង លិចដើម្បីបង្កឱ្យមានភាពចលាចល ។
សាស្ដ្រាចារ្យខាងលើបានបន្ដទៀតថា ក្រុម IS អាចប្រើប្រាស់មនុស្សដែលឆ្លង វីរុសអេបូឡាក្នុងការវាយប្រហារធ្វើឱ្យ លោកខាងលិចពិបាកក្នុងការទប់ទល់ ។ ក្រុមឧទ្ទាម IS បានជឿជាក់ទៅលើការ វាយប្រហារអត្ដឃាត ហើយការវាយ ប្រហារតាមបែបចម្លងវីរុស មិនមែន ជារឿងពិបាកសម្រាប់ពួកគេនោះឡើយ។
អ្នកឯកទេសទទួលបន្ទុកសន្ដិសុខ មជ្ឈិមបូព៌ារបស់អង់គ្លេសក៏បានបញ្ជាក់ ផងដែរថា ក្រុមIS ប្រើប្រាស់វីរុសអេបូ ឡាធ្វើជាសព្វាវុធអាចនឹងកើតឡើង គ្រប់ពេលវេលា ដោយសារតែការប្រើ ប្រាស់អាវុធវាយប្រហារអត្ដឃាតបែប នេះចំណាយប្រាក់តិច និងងាយស្រួល ទៀតផង ។
ដោយព្រួយបារម្ភពីការវាយប្រហារ បែបនេះ បណ្ដាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកផងដែរសម្រេច ត្រួតពិនិត្យសីតុណ្ហភាពក្នុងរាងកាយអ្នក ដំណើរគ្រប់រូបដែលបានឈានជើងចូល ក្នុងទឹកដីអាមេរិកចៀសវាងការនាំវីរុស អេបូឡាចូលមកទីនេះ ។
សង្គ្រាមវាយប្រហាររបស់អាមេរិក និងសម្ពន្ធមិត្ដអាចប្រែក្លាយទៅជា សង្គ្រាមលោករវាងក្រុមអ៊ិស្លាម នឹង ក្រុមកាន់គ្រិស្ដសាសនាមកពីលោក ខាងលិច ។ អ្វីដែលគេចាប់អារម្មណ៍ បំផុតនោះគឺក្រុមអ៊ិស្លាមបង្កើតរដ្ឋបាន គំរាមវាយប្រហារដណ្ដើមគ្រប់គ្រងនៅ ប្រទេសណាដែលមានពលរដ្ឋអ៊ិស្លាម រស់នៅ ក្នុងនោះមានប្រទេសចិន និង រុស្ស៊ីផងដែរ ។
កន្លងមកថ្មីៗ មេដឹកនាំក្រុមអ៊ិស្លាម បង្កើតនៅប្រទេសអ៊ីរ៉ាក់បានប្រកាសថា នឹងបង្រៀនមេរៀនដល់ប្រធានាធិបតី រុស្ស៊ី។