​កម្លាំង​ទាហាន​ប្រចាំ​ភាគខាងត្បូង រុស្ស៊ី​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​

0

កម្លាំង​ទាហាន​រាប់ពាន់នាក់​ប្រចាំ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​បាន ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នា ថ្ងៃទី​១៣ ខែតុលា រហូតដល់​ថ្ងៃទី​១៩ ខែតុលា ស្ថិតក្នុង​តំបន់ Kamhud និង Alagyaz ស្ថិតក្នុង​សាធារណរដ្ឋ​អា​មឺ នៀរ ។​

​នៅក្នុង​ការធ្វើ​សមយុទ្ធ​នោះ​មាន ក្រុម​ជំនួយ​ដល់​ទៅ​៣​ពាន់​នាក់​សម្រាប់ ផ្ដល់​សេវាកម្ម​ជាបន្ទាន់​ដល់​៥០​រយ​កង ពល​តូច​រុស្ស៊ី និង​យន្ដហោះ​ចម្បាំង​នៅ ក្នុង​ទីតាំង​ទ័ពអាកាស​អ៊ី​រី​ប៊ូ​នី ។index
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​បាន ផ្សាយ​ថា គោលដៅ​នៃ​ការធ្វើ​សមយុទ្ធ លើក​នេះ​ជាការ​ត្រៀមលក្ខណៈ​ធ្វើ សង្គ្រាម​របស់​កម្លាំង​ទាហាន​ប្រចាំ​នៅ តំបន់​ភាគខាងត្បូង ។ កម្លាំង​ទាហាន រុស្ស៊ី នឹង​អនុវត្ដ​ន៍​យុទ្ធសាស្ដ្រ​ធ្វើសង្គ្រាម ផ្លូវ​ឆ្ងាយ​ដែលមាន​ដល់​ទៅ​១​ពាន់​គីឡូ ម៉ែត្រ​ជាមួយ​ឧបករណ៍​ធ្វើសង្គ្រាម​ទំនើបៗ ក្នុងនោះ​មាន​រថក្រោះ រថពាសដែក យន្ដ ហោះ​ចម្បាំង​ជាដើម ។
​កម្រិត​នៃ​ការធ្វើ​សមយុទ្ធ​នៅ​តំបន់ ភាគខាងត្បូង​រុស្ស៊ី​កើនឡើង​រហូតដល់ ៤,៥​ដង​នៅក្នុង​ឆ្នាំ​២០១៤​នេះ ក្នុងការ បង្កើន​ស្មារតី​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម ជាប់​ជានិច្ច​របស់​កម្លាំង​ទាហាន ។
​ចាប់តាំងពី​ប្រធានាធិបតី​ពូ​ទីន ឡើង កាន់តំណែង​រហូតមក​ដល់ពេលនេះ លោក​បាន​ពង្រឹងកម្លាំង​ទាហាន​ឱ្យ​កាន់ តែមាន​សមត្ថភាព​ខ្ពស់​សម​តាម​បំណង ដែល​លោក​ចង់បាន​គឺ​ប្រទេស​មហា អំណាច​ចាំបាច់​ត្រូវតែមាន​កម្លាំង ទាហាន​រឹងមាំ និង​ត្រៀមលក្ខណៈ​ធ្វើ សង្គ្រាម​ជានិច្ច ។

កន្លងមក លោកពូ​ទីន ក៏បាន​ជំរុញឱ្យមាន​ការធ្វើ​សមយុទ្ធ​ដែល ត្រួតពិនិត្យ​ដោយ​លោក​ផ្ទាល់​ជា​ទ្រង់ ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី របប​សហភាពសូវៀត​បាន​ដួលរលំ​។ ការធ្វើ​សមយុទ្ធ​ទាំងនោះ​ដើម្បីឱ្យ​ទាហាន កុំ​ភ្លេចខ្លួន​ចំពោះ​សត្រូវ​ដែល​នៅ​ខាង មុខ​។