កំពង់ធំ= សមត្ថិកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួ សំអាន ស្នងការខេត្ត លោកវីរះសេនីយ៍ឯក កែវសុផល ស្នងការរង លោកវីរះសេនីយ៍ទោ វ៉ាចាន់កុសលនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនិសមត្ថកិច្ចចំរុះជាច្រើនទៀត ចុះបង្គ្រាប់រថយន្ដសាំងយ៉ុងមួយគ្រឿង ដឹកនីវ បង្កប់ឈើធ្នង់នៅពីរក្រោម ការចុះបង្ក្រាប់នេះធ្វើឡើងនៅវេលា ម៉ោង ១.៥៣នាទី ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៤។
លោកវីរះសេនីយ៍ទោ វ៉ាចាន់កុសល បានប្រាប់អោយដឹងថាមុននិង ឃាតរថយន្ដបាន លោកបានទទួលពត័មានសង្ងាត់ពីរខេត្តព្រះវិហារថា មានរថយន្ដសាំយ៉ុងមួយគ្រឿង ពណ៍សរ គ្មាន
ផ្លាកលេខ បានដឹកនីវបង្កប់ ឈើធ្នង់ ពីរក្រោម កំពុងធ្វើដំណើរចេញពីរខេត្តព្រះវិហារឆ្ពោះមកខេត្តកំពង់ធំនិងបន្ដទៅខេត្តកំពង់ចាម ពេលនោះ លោកជួ សំអាន បានបញ្ចា អោយសមត្ថកិច្ចយើងចាំស្ទាក់ចាប់បាននៅចំនុច មុខសួនអាពាហ៍ពិពាហ៍ក្នុងភូមិវិល្ល៍យ៉ាវ ឃុំត្រពាំងឬស្សី ស្រុក
កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយមកបញ្ចូនទៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការរុះរើនិងរាប់ចំនួនឈើមាននីវធ្នង់ជាច្រើនរយបន្ទះ និងឈើធ្នង់ចំនួន៦ដុំប្រវែង២ម៉ែត្រកំរាស់៥ហ៊ុនទំហំ៣តឹក ក្រោយពីរវាស់វែង និងរាប់ចំនួនរួច បានបញ្ចូនទាំងមនុស្សទាំងឈើ ទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្ទោង រក្សាទុក ឯមនុស្សត្រូវបានធ្វើកំណត់ហេតុដើម្បីចាត់វិធានការតាមច្បាប់៕ប៊ុនរិទ្ធី



































