​​ស្ដ្រី​ប្រពន្ធ​ជនពិការ​ជា​អ្នកសុំទាន​នៅ​ផ្សារ​កំពង់ធំ​ធ្លាក់ឈាម​តាម​ទ្វា​មាស​ដោយ​ពុំ​ដឹង​មូលហេតុ​

0

​កំពង់ធំ​=​ស្ដ្រី​ជា​ប្រពន្ធ​ជនពិការ​ម្នាក់​ធ្លាក់​ឈាមកក​ដុំៗ​តាម​ទ្វា​មាស ដោយ​ពុំ​ដឹង​មូលហេតុ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​២០១៤​នៅ​ចំនុច​ទល់មុខ​ភោជនីយដ្ឋាន ឡាយ​គឹម​សេង ក្បែរ​ផ្សារ​ខេត្តកំពង់ធំ ធ្វើអោយ ប្រជា​ពល​រដ្ន​និង​អាជីវករ ដែល​បានឃើញ​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​ព្រមទាំង​មាន​ក្ដី​អាណិតអាសូរ​។​
តាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជា​ពល​រដ្ន​ដែល​បាន​ស្គាល់ បាន​ប្រាប់ថា ស្ដ្រី​រូបនេះ​មានកូន​ញឹក ១​ឆ្នាំ​កូន​មួយ​រាងរាល់ឆ្នាំ ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក​យ៉ាងខ្លាំង រាល់ថ្ងៃ​ដើរ​សុំ ទាន​ទាំង​ប្ដី​ទាំង​ប្រពន្ធ ដែលមាន​កូន​៤​នាក់​ក្នុងបន្ទុក ដោយ ជា​រៀងរាល់ថ្ងៃ​សុំទាន​បាន​លុយ​ត្រឹមតែ​៦០០០​រៀល​ទៅ​៨០០០០​រៀល សំរាប់​ផ្គត់ផ្គង់ ក្នុង​គ្រួសារ ដោយ​គ្រាន់​ចំណាយ​ការហូបចុក​ស្ទើរ​ពុំ​គ្រប់គ្រាន់​។​
​ប្រភព​ព​ត័​មានបាន​បន្ដទៀតថា មុនពេល​កើតហេតុ គាត់​បាន​យក​កូនប្រុស​របស់គាត់​ដែលមាន​ជំងឺ​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង នៅឯ​សង្កាត់ ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន នៅពេលដែល​ត្រឡប់មកវិញ ស្ដ្រី​រូបនេះ​បាន​អង្គុយ សុំទាន​ក្បែរ​បង្កាន់ដៃ​សួនច្បារ យាយ​តា បាន​មួយសន្ទុះ​ធំ​ស្រាប់ គេ​បានឃើញ​គាត់​ងងឹតមុខ ហើយក៏​ដួល​ផ្កាប់មុខ​តែម្ដង ក្រោយមក​អ្នក​នៅ​ជិតខាង​និង​ប្ដី​របស់គាត់​ទៅ​មើល​ព្រមទាំង​ជួយ​លើក ក៏​ឃើញ មាន​ឈាម​ទាំង​ដុំៗ​ធ្លាក់​តាម​ទ្វា​មាស ក្រោយមក​ក៏​លើក​គ្រា​គាត់រ​ម៉ក​ម៉ូតូ បញ្ចូនទៅ​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ធំ ក្នុង​បន្ទប់​ឆ្មប​។​
ជនរងគ្រោះ​ជា​ប្រពន្ធ មានឈ្មោះ ម៉ែន​ម៉ាច អាយុ ៣៧​ឆ្នាំ​និង​ប្ដី​ឈ្មោះ ឈៀង​ចិន អាយុ ៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ត្បែង​ខ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ៕​ប៊ុន​រិទ្ធី​