​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​ដ៏ ស្ទឹងព្រៃ​ប្រស់

0


កំពង់ធំ​៖ ព្រៃ​ប្រស់​ជា​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​ដ៏​ស្រស់ត្រកាល​មួយ​របស់​ទឹកដី​ខេត្តកំពង់ធំ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃ​ព្រាល ឃុំ​ព្រៃ​ព្រាល ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ចម្ងាយ​ប្រមាណ ១៦​គ​.​ម​ពី​ទី​រួម​ខេត្ត ។ បច្ចុប្បន្ននេះ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កែច្នៃ “​ព្រៃ​ប្រស់​” ត្រូវបាន​

គេ​បង្ហាញ​ឲ្យ​ដឹងថា កំពុងមាន​ការទាក់ទាញ​ភ្ញៀវទេសចរ​ទូទៅ​គួរ​ឲ្យ​កត់សំគាល់ ។​download
​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា ដោយបាន​មើលឃើញ​ពី​សក្តានុពល​នៃ​អំណោយផល​ល្អ​ខាង​វិស័យ​ទេសចរណ៍​របស់​ស្ទឹង​ព្រៃ​ប្រស់​នោះ នៅ​ដើមឆ្នាំ​១៩៩២ គណៈកម្មាធិការ​ប្រជាជន​ខេត្តកំពង់ធំ​បានចេញ​សេចក្តីសម្រេច​លេខ ៨០​សស​.​គខ ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​១៩៩២ បង្កើត​មណ្ឌល​ទេសចរណ៍​នេះ​ឡើង ហើយ​រហូតដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៩៥ តំបន់​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ​ដ៏​ស្រស់ត្រកាល​មួយ​នេះ​ក៏បាន​ប្រារឰ​ពិធី​បើកសម្ពោធ​ឲ្យ​ភ្ញៀវទេសចរ​ទូទៅ​ចូល កំសាន្ត​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ ។​download (3)
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​រូបនេះ​បាន​លើកឡើងថា បើ​ពិនិត្យ​ទៅលើ​ទីតាំង​ភូមិសាស្ត្រ​យើង​ឃើញថា តំបន់​រមណីយដ្ឋាន​នេះ​មាន​លក្ខណៈ​ធំ​ល្ហល្ហេវ​ក្នុង​ទំហំ​ផ្ទៃដី​ចាប់ពី​មាត់ទឹក​ប្រហែល ៣០​ម៉ែត្រ​មាន​បណ្តោយ ៤០០០​ម៉ែត្រ និង​មាន​ទំហំ​សរុប​ទាំង​ផ្ទៃ​ទឹក​ប្រមាណ ២០០០០០០​ម៉ែត្រការ៉េ ហើយ​តំបន់​នេះ​ក៏​សំបូរ​ទៅដោយ​ត្រី​ដំរី​ផងដែរ ។​download (2)
​លោក សេង អាន បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​ឈប់សំរាក​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យទាន​ប្រពៃណីជាតិ​ផ្សេងៗ​នោះ តំបន់​នេះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​មកលេង​កំសាន្ត​យ៉ាងច្រើន​កុះករ ហើយ​បើ​យើង​ក្រឡេក​ចោល​ក្រសែភ្នែក​មើលទៅ​តាម​ខ្ចូ​ស​លំហែ​លេង​នីមួយៗ​វិញ គឺ​ពោរពេញ​ទៅដោយ​មនុស្សម្នា​អង្គុយ​កំសាន្ត​ហូបចុក​យ៉ាង​មនោ​រម្យ ហើយ​មួយចំនួនទៀត​ចុះទៅ​ងូតទឹក​លេង​យ៉ាង​សប្បាយរីករាយ ។download (5)

ដោយឡែក​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏មាន​រៀបចំ​ទូក​សំរាប់​ជួល​ឲ្យ​ភ្ញៀវ​ជិះ​លេង និង​មាន​ប៉េ​ដា​ឡូ​សំរាប់​ជិះ​ស្ទូចត្រី ហើយក៏​មានការ​រៀបចំ​នៅលើ​ផ្ទៃ​ទឹក​ម្ខាង​ទៀត​សំរាប់​ឲ្យ​ភ្ញៀវទេសចរ​មុជ​កំសាន្ត និង​នៅ​ផ្នែក​ខាងលើ​មាន​រៀបចំ​ខ្ចូ​ស​សំរាប់​បំរើ​ឲ្យ​ការលក់​ភេសជ្ជៈ និង​ចំណីអាហារ​ផ្សេងៗ​យ៉ាង​សំបូរបែប​មាន​តំលៃ​សមរម្យ ។ download (4)

ចំណែកឯ​លក្ខណៈ​ទេសភាព និង​បរិស្ថាន​នៅក្នុង​បរិវេណ រមណីយដ្ឋាន​ព្រៃ​ប្រស់​វិញ​ក៏បានផ្តល់​នូវ​ទេសភាព​ដ៏​ត្រកាល​ប្រកបដោយ​ខ្យល់​ត្រជាក់​បរិសុទ្ធ​អាច​ឲ្យ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កំសាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ​បាន​យ៉ាង​សប្បាយរីករាយ ។​download (1)
​ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មាន​សន្ទុះ​រីកចំរើន​បំរើ​សេចក្តីត្រូវការ​រប​ស់​ភ្ញៀវទេសចរ​បាន​កាន់តែ​ប្រសើរ​នោះ លោក សេង អាន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា យើង​នឹង​បន្តធ្វើ​ការអភិវឌ្ឍន៍​ប​ង្កើ​ត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ហើយ​ចាំបាច់​យើង​ត្រូវខិតខំ​ស្វែងយល់​កែលំអ​ច្នៃប្រឌិត​ធ្វើការ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ដែលមាន​ស្រាប់​នេះ​ឲ្យ​មាន​ភាពប្រែប្រួល​ជា​លំដាប់​ឈានឆ្ពោះ​ទៅរក​ភាព​រីករាយ​ចំរើន ។download

រមណីយដ្ឋាន​ស្ទឹង​ព្រៃ​ប្រស់​គឺជា​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​ទីមួយ ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មន្ត្រីរាជកា​រ​ជុំវិញ​ខេត្ត​ព្រមទាំង​ប្រជាជន​ក្នុង​មូលដ្ឋាន​រួមគ្នា​ខិតខំ​កសាង​ឡើងជា​ជំហាន ដោយ​ប្រើប្រាស់​កំលាំង ពលកម្ម សម្ភារ ថវិកា​អស់​ជាច្រើន​តាំងពី​ឆ្នាំ​១៩៩២​មក ។​
​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​រមណីយដ្ឋាន​ព្រៃ​ប្រស់​នេះ​ទឹកដី​នៃ​ខេត្តកំពង់ធំ​ក៏​នៅមាន​តំបន់​ទេសចរណ៍វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​មានដូចជា តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ភ្នំ​សន្ទុក ប្រាសាទគុហ៍នគរ និង​តំបន់​ដែន​ជំរក​សត្វ​តាម​មាត់បឹង​ទន្លេសាប​ជាដើម​ផងដែរ ។​