​រថយន្ដ​យី​ឌុប​ផ្លូវ​៥​មួយគ្រឿង​ដឹក​ស៊ីម៉ង​ក្រ​ឡាំ​ប់​ផ្ងារជើង​តែ​សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​

0

សៀមរាប​=​កាលពីរ​យប់​ម៉ោង​១២.៥៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤​មាន​រថយន្ដ​យី​ឌុប​មួយគ្រឿង ដឹក​ស៊ីម៉ង​ចេញ ខេត្តបន្ទាយមានជ័យ តាម​ច្រកទ្វា អន្ដរជាតិ​ប៉ោយប៉ែត ឆ្ង​ង​កាត់​សៀមរាប​មកដល់​ចំនុចកើតហេតុ ក៏បាន​កិ​ច​រថយន្ដ​មួយគ្រឿង​ទៀត​រហូត​ក្រឡាប់​ផ្ងារជើង​តែម្ដង​។​
​តាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​ដែល​កំពុងតែ​សំ​រាន​លង់លក​ក្នុង​ដំនេក​នោះ បាន​ប្រាប់​អ្នក​សា​រព​ត័​មាន​ថា​គាត់​កំពុងតែ​យល់​សិ​ន្ដ​ល្អ​ផង ស្រាប់តែ​លឺ​សំលេង​ឃ្ដាំង ឡឿ​ន​លឺ​រំពង​អា​ត្រាត​ដូច​រន្ទះបាញ់ ធ្វើអោយ​ពួកគាត់​ភ្ញាក់​ស្រឡាំងកាំង​ទាំង​មមី​រម​មឺ រកកល់​ចង់​គ្រុន ដោយ​មិន​នឹកស្មានថា​រថយន្ដ​ក្រឡាប់​ទាលតែសោះ លុះ​នាំគ្នា​មក​មើល​ក៏​ឃើញ​រថយន្ដ​យី​ឌុប​ផ្លូវ​៥​ដឹក​Image9

ស៊ីម៉ង ក្រឡាប់ ក្រោយមក​ឃើញ​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នកបើកបរ និង​ម្នាក់​ជា​ព្រូ វារ​ចេញពីរ​រថយន្ដ ដោយមាន​របួស​ដៃ ជើង​បន្តិចបន្ដួច​តែប៉ុណ្ណោះ កន្លែងកើតហេតុ​ស្ថិតនៅ ភូមិ ថ្នល់​តា​សិ​ក ឃុំ​គោគធ្លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។​Image10
​តាម​ចំលើយសារភាព​របស់​អ្នកបើកបរ បាន​ប្រាប់​អោយដឹងថា ខ្លួន​បាន​ដឹក​ស៊ីម៉ង​ចេញពីរ​ច្រក​អន្ដរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ពុំ​ដែលមាន​គ្រោះថ្នាក់​អ្វី​ទេ ទើបតែ​ថ្ងៃនេះ​បាន កិ​ច​រថយន្ដ​យី​ឌុប​កុង​ទី​ន័​រ​២​គ្រឿង​បើក​បញ្ចា​ស់ទិស​គ្នា​ពីរ​Image14

កើត​ទៅ​លិច​មកដល់​ចំនុចកើតហេតុ អ្នកបើកបរ​រថយន្ដ​កុង​ទី​ន័​របា​ន​ងោក​មករក​រថយន្ដ របស់ខ្លួន ធ្វើអោយ ខ្លួន​កិ​ច​រថយន្ដ​នោះ រហូត​ក្រឡាប់​ផ្ងារជើង ។​
​អ្នកបើកបរ​រថយន្ដ ដឹក​ស៊ីម៉ង​មានឈ្មោះ អ៊ូ​សា​រ័ត្ន អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ នាង​មេនImage12

រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ អង់​តា​ស៊ូ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ឯ​ប្រូ​ម្នាក់ទៀត​ឈ្មោះ មាន រស់នៅ​ភូមិ​ជាមួយគ្នា ក្នុងនោះដែរ​ស៊ីម៉ង​ទាំងអស់​ត្រូវ​ផ្ទេរ ដាក់​រថយន្ដ​ផ្សេង​ចំណែក​រថយន្ដ​ក្រឡាប់​ត្រូវ​រងចាំ​យក​រថយន្ដ​មក​ស្ទូច ៕​ប៊ុន​រិទ្ធី​Image11