Jennifer lawrence ធ្លាយ​រូបអាក្រាត​លើ​អន​ឡាញ​ក្រោយ Hacker ឆ្មក់​ចូល​តាម iCloud

0

​​២៤ ឆ្នាំ ដែល​ចែករំលែក​ជាមួយនឹង​ទស្សនា​វ​ដ្តី Vanity Fair សម្រាប់​ខែ វិច្ឆិកា កំពុងតែ​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ បញ្ហា​ជនខិលខូច Hack យក​រូបអាក្រាត​របស់​នាង ​តួ​ស្រី​ក្នុង​រឿង Hunger Game នាង Jennifer lawrence

បាន​និយាយថា “​ខ្ញុំ​ពិតជា​ភ័យខ្លាច​ខ្លាំងណាស់ ដោយ​មិនដឹងថា​រឿងនេះ​វា​ប៉ះពាល់​ដល់​អាជីព​របស់ខ្ញុំ វា​ពិតជា​រំ​លោ​​ភ​ដល់​ជីវិត​ឯកជន​របស់ខ្ញុំ​” ។​នាង Jennifer lawrence ត្រូវបាន​ក្រុម Hacker ធ្វើការ​លួច​រូបភាព​តាមរយៈ iCloud ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​ពិភពលោក​ភ្ញាក់ផ្អើល ជាមួយនឹង​រូបភាព​អាក្រាតកាយ​របស់​នាង ដែល​ធ្លាយ​ទៅកាន់​សាធារណៈជន ខណៈ​ដេ​ល​ប្រព័ន្ធ​ការពារ​ពារ​របស់ Apple នៅមានកម្រិត​នៅឡើយ​នោះ ។Jennifer-lawrence

​​មិនមែន​មានតែ Jennifer lawrence តែ​ម្នាក់​នោះទេ គឺ​នៅមាន​តារា​ជាច្រើន​ដែល​លេច​រូបអាក្រាត​របស់ខ្លួន​លើ​អន​ឡាញ ក្នុងនោះ​មាន Kim Kadarsian និង Rihanna ជាដើម ។​Jennifer lawrence បាន​សម្តែង​នូវ​អារម្មណ៍​ខឹង​ក្រោធ ចំពោះ Hacker ដែល​យាយី ដល់​ជីវិត​ឯកជន​របស់​នាង ដែល​ធ្វើ​ឲ្យ​ភាពសប្បាយ​រីករាយ​រប​ស់​នាង ដែលមាន​សព្វដង ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស ឯកា និង​ប៉ះពាល់​ដល់​អាជីព​សម្តែង​របស់​នាង​។​

ខាង​ក្រុមហ៊ុន Apple គួរតែ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ដែល​ធ្វើ​ឲ្យ​រូបអាក្រាត​លក្ខណៈ​ឯកជន​របស់ខ្លួន​ថត ហើយ​ផ្ញើ​ទៅ​អតីត​មិត្ត​ប្រុស ធ្លាយ​ហូរហៀរ​ទៅកាន់ អន​ឡាញ ហើយ​យើង​ត្រូវការ​ផ្លាស់ប្តូរ​វា ច្បាប់​គួរតែមាន លើ​បញ្ហា​នេះ ខណៈដែល​មនុស្ស​ជាច្រើន​បាន​ចោទប្រកាន់​លើ​ឥរិយាបទ អាក្រក់​របស់​នាង ចំពោះ​ការថតរូប​ក្តៅ​សាច់​នេះ ។ នេះ​បើតាម​សម្តី​របស់ នាង Jennifer lawrence ថ្លែងប្រាប់​អ្នកសារព័ត៌មាន ៕