ភ្នំពេញ៖ សម្រាប់កម្មវិធី The Voice Cambodia 2014 ដែលធ្វើឡើងកាលពីរាត្រីយប់មិញនៅផ្សារអ៊ីអន ក្នុងវគ្គ The Battle Match បានធ្វើឲ្យស្ទីតយ៉ូទាំងមូលកក្រើក ដើម្បីជ្រើសរើស យកបេក្ខជនបន្ត ទៅកាន់វគ្គ ឡាយសូរ្យ ។ ប៉ុន្តែការជ្រើសរើសរបស់គ្រូបង្វឹកមួយៗ បានធ្វើឲ្យទស្សនិក
មួយចំនួន មិនពេញចិត្ត ដោយថា គ្រូបង្វឹកនោះ លំនៀងទៅកាន់អ្នកនោះ អ្នកនេះ ដែលជាដើមហេតុ ធ្វើឲ្យមាន សំនួរពិភាក្សាកើតឡើង ។
យើងនៅចាំបានថា កាលពីកម្មវិធី The Voice Cambodia 2014 ចាប់ផ្តើមដំបូងបំផុត នៅវគ្គដំបូង ក៏មានបញ្ហាដូចគ្នានេះដែរ ដោយអ្នកតាមដានកម្មវិធីនេះ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តង ដោយថា គ្រូបង្វឹកទាំង ៤ គ្មានសមត្ថភាពទេ សម្រាប់ធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីនេះ ។ មកដល់វគ្គនេះវិញ បញ្ហានេះនៅតែមាន ខណៈដែលឱក សុគន្ធកញ្ញា រងការរិះគន់ថា មានចិត្តលំអៀង វែកញែកកាត់សេចក្តីមិនបានល្អ ដោយអាងខ្សែ ខណៈដែល វង្ស ដារ៉ារតនា ជាមនុស្សដែលធ្លាប់ស្គាល់កន្លងមក ជាពិសេស ជាតារាចម្រៀងដែលដើរកៀក កើយក្នុងក្រុម រ៉េតធី ដូណា តែម្តង ។
ជាមួយនឹងគ្នានេះដែរ ពេជ្រ សោភា សម្រាប់រាត្រីយប់មិញ ក៏រងការរិះគន់តិចតូចដែរ ដោយការជ្រើសរើសមិនបានល្អ ក៏ប៉ុន្តែ អ្នកធ្លាក់ ប្រាកដជារិះគន់ហើយ ថាអញ្ជេះអញ្ជោះ មិនដាច់ ។ ដើរកាត់ភ្លៀងរឿងអី ដែលមិនទទឹកខ្លះនោះ តែគ្រូបង្វឹក មានគំនិតរបស់គេ ដោយចោះរកចំណុចខ្វះខាត ដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់ខ្លួន ប្រកបដោយ លទ្ធផលល្អ នៅវគ្គបន្ទាប់ អ្នកធ្លាក់ត្រូវតស៊ូឡើង ដើម្បីសម្រេចគោលបំណងរបស់ខ្លួននៅ រដូវកាលទី ២ ។
បញ្ជាក់ផងដែរថា គ្រូបង្វឹកទាំង ៤ កន្លងមក ត្រូវបានប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសរសើរថាមាន សមត្ថភាពពេញលេញ ដើម្បីជ្រើសរើស យកបេក្ខជនដែលមានសតម្ថភាព ដោយគ្រាន់តែស្តាប់សំឡេង ក៏អាចចុចម្តងទាំង ៤ ដើម្បីជ្រើសរើសបេក្ខជនោះ នេះហើយជាគ្រូបង្វឹកដ៏មានសមត្ថភាព៕