បច្ចុប្បន្នប្រទេសអភិវឌ្ឍន៍នៅលើ ពិភពលោកកំពុងបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងពីពលរដ្ឋរបស់ខ្លួនកាន់តែធ្លាក់ ខ្លួនក្រពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យសង្គម រស់នៅក្នុងប្រទេសអភិវឌ្ឍន៍មានការ ផ្លាស់ប្ដូរទាំងស្រុង ។ ដូចពាក្យដែលគេ តែងតែនិយាយថា ក្រក្លាយជាអ្នកមាន ជារឿងងាយស្រួល
ចំណែកអ្នកមានប្រែ ក្លាយទៅជាក្រវិញ ពិតជារឿងមួយដ៏ ពិបាកក្នុងការសម្របខ្លួនរស់នៅមកជា អ្នកក្រ ។
អូស្ដ្រាលីជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមខ្ពស់លំដាប់ទី៦ក្នុងចំណោម ប្រទេសជាង២០០នៅលើពិភពលោក ប៉ុន្ដែអូស្ដ្រាលីកំពុងតែឈឺក្បាលក្នុងការ ទប់ស្កាត់ភាពក្រីក្រដែលកំពុងកើនឡើង នៅក្នុងប្រទេសនេះ ។សបា្ដហ៍ប្រយុទ្ធប្រឆាំងភាពក្រីក្រនៅ អូស្ដ្រាលីបានចាប់ផ្ដើមនៅថ្ងៃទី១២ដល់ ថ្ងៃទី១៨ ខែតុលា នៅទូទាំងប្រទេស អូស្ដ្រាលី ដែលមានសកម្មភាពផ្សេងៗ ជាច្រើន អូសទាញពលរដ្ឋ២ម៉ឺននាក់ ចូលរួមនិងអង្គការសង្គមស៊ីវិលជាង១ ពាន់អង្គការ ។
ប្រធានបទសំខាន់នៅក្នុង សបា្ដហ៍ប្រយុទ្ធប្រឆាំងភាពក្រីក្រ គឺពាក់ ព័ន្ធផ្ទាល់រវាងការអប់រំនឹងភាពក្រីក្រ សុខាភិបាល ហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនោះ ក៏បានលើកឡើងពីជនអន្ដោប្រវេសមកពីប្រទេសក្រីក្រ មិនមានចំណេះដឹងខ្ពង់ ខ្ពស់ អ្នកដែលគ្មានផ្ទះសម្បែងជាដើម ។
ក្នុងអំឡុងពេលនៃសបា្ដហ៍ប្រឆាំងភាព ក្រីក្រក៏មានការផ្សព្វផ្សាយសម្រាប់បង្កើន ការយល់ដឹងពីភាពក្រីក្រដើម្បីរួមគ្នាទប់ ស្កាត់កុំឱ្យភាពក្រីក្រមកគ្របដណ្ដប់លើ គ្រួសាររបស់ខ្លួន ។ នៅពេលនេះចំនួន ពលរដ្ឋក្រីក្រនៅក្នុងប្រទេសអូស្ដ្រាលីកំពុង តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្ក ការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល។
មនុស្សជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែលមើលឃើញភាព ក្រីក្របានក្លាយជាប្រធានបទក្ដៅនៅក្នុង ប្រទេសដែលពិភពលោកពីកម្រិតធូរធា មានបាន និងប្រាក់ចំណូលសម្រាប់ពល រដ្ឋម្នាក់ៗខ្ពស់លំដាប់ទី៦លើពិភពលោក ក៏ដូចជាជីវភាពរស់នៅយ៉ាងល្អប្រសើរ។ ប្រាក់ចំណូលមធ្យមរបស់អូស្ដ្រាលីមាន រហូតដល់៦៧.៤៦៨ដុល្លារសម្រាប់ពល រដ្ឋម្នាក់ៗ នៅក្នុងឆ្នាំ២០១៣ ។
សេដ្ឋកិច្ចអូស្ដ្រាលីកើនឡើងជាបន្ដ បន្ទាប់រយៈពេល២ទសវត្សកន្លងមក ក៏ ប៉ុន្ដែចំនួនពលរដ្ឋក្រីក្រមានរហូតដល់ ១ភាគ៧ក្នុងចំណោមពលរដ្ឋទាំងអស់ក្នុង ប្រទេសនេះ ។ ចំនួនពលរដ្ឋអូស្ដ្រាលី កើនឡើងពី១៣ភាគរយនៅក្នុងឆ្នាំ២០១០ ឡើងដល់១៣,៩ភាគរយ នៅក្នុងឆ្នាំ ២០១២ គឺស្មើនឹង ២,៥លាននាក់ក្នុង ចំណោមពលរដ្ឋជាង២៣លាននាក់។
ប្រាក់ ចំណូលមធ្យមរបស់ពលរដ្ឋអូស្ដ្រាលី ដែលនៅលីវ ប្រមាណ៤០០ដុល្លារ អូស្ដ្រាលីក្នុង១សបា្ដហ៍ គឺស្ថិតក្នុងបន្ទាត់ ក្រីក្រ ។ ចំណែកគ្រួសារដែលមានកូន២ នាក់ រកប្រាក់ចំណូលបានប្រមាណ៨០០ ដុល្លារ ក៏ចាត់ទុកថា គ្រួសារដែលមាន ប្រាក់ចំណូលទាបផងដែរ ។ រដ្ឋាភិបាល អូស្ដ្រាលីក៏មានគម្រោងទប់ស្កាត់ភាព ក្រីក្រ ដែលកំពុងតែរីករាលដាលនៅក្នុង ប្រទេសនេះ ។