បុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកសំពះព្រះខែរយៈពេល០៣ថ្ងៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៏ជាង២៦ម៉ឺននាក់

0

ខេត្តព្រះសីហនុ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកសំពះព្រះខែ ដែលមានរយៈពេល ០៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៏មកលេងកម្សាន្តស រុបចំនួន ២៦២.៤១១នាក់ថយចុះ២៣,៤២% បើប្រៀបធៀបទៅនឹង ឆ្នាំ២០២២ ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំ ពះព្រះខែ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវជាតិ និងអន្តរ ជាតិចំនួន ២៦២.៤១១នាក់ មានការថយចុះ ២៣,៤២% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ។

ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៥.២៣៣នាក់ ភ្ញៀវបរទេស ៧,១៧៨នាក់ កើនឡើង១៣,៧៣% រីឯភ្ញៀវចូល ព្រលានយន្តហោះអន្តរជាតិមាន ៦ជើង ស្មើនឹងភ្ញៀវសរុបចំនួន ២៦៦នាក់កើនឡើង ៦,៨២% ដោយក្នុងនោះ ភ្ញៀវជាតិ ៩នាក់ ថយចុះ៤៣,៧៥% ចំណែកឯភ្ញៀវទៅកម្សាន្តតាមកោះនានាសរុប ២.៤៣១នាក់កើនឡើង ៦៤,៣៤% និងភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ រួមទាំងរមណីយដ្ឋាននានាសរុប ២៥៩.៧១៤នាក់ ៕

នាគសមុទ្រ