​មន្ត្រីរដ្ឋបាល​ជលផល​មង្គល​បូរី​ចុះបង្ក្រាប​បទល្មើស​ជលផល​ដៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​៖មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​មង្គល​បូរី​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​បទល្មើស​ជលផល​តាម​ដៃ​បឹង​ទន្លេសាប​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ការចុះ​ចាប់​បទល្មើស​នេះ​កាលពី​ថ្ងៃ​ពី​ព្រឹក​ទី​១៤​ខែតុលា​២០១៤​នៅ​ចំណុច​ដំណាក់​ព្រះអង្គ ក្នុង​ឃុំ​សំបួរ​

ស្រុក​មង្គល​បូរី​ខេត្តបនទាយមានជ័យ​ក្បែរ​ព្រំប្រទល់​ខេត្តបាត់ដំបង​។​image (1)
​លោក ហ៊ី សេង​គ្រី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​មង្គល​បូរី​បាន​មានប្រសាសន៍ថា​៖​នៅ​រដូវ​បិទ​នេសាទ​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រីជលផល​មង្គល​បូរី​សហការ​ជាមួយ​សហគមន៍​និង​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ត្រូវ​រុះរើ​(​លោ​រ៉ាវ​)​ប្រវែង​៣៥០​ម៉ែត្រ​មាន​សាច់​ម៉​ង​ប្រវែង​៣៥០​ម៉ែត្រ​មាន​បង្គោល​៣៥​ដើម​ឡុ​ក​ចាប់​ត្រី​១​គ្រឿង​បោ​ចាប់​ត្រី​១​។​image

លោក​បាន​បន្តថា​៖​នៅពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​គឺ​មន្ត្រី​ជំនាញ​បង្ក្រាប​បានតែ​ឧបករណ៍​នេសាទ​ខុសច្បាប់​នាំយកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​មង្គល​បូរី​រង់ចាំ​យកទៅ​កំទេចចោល តែ​ជនល្មើស​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ដើម្បី​មាន​វិធានការ​តាមច្បាប់​។​លោក ហ៊ី សេង​គ្រី បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់​បើ​មិន​ដូច្នោះ​ទេ​ជនល្មើស​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​៕