​មន្ត្រី​នាយកដ្ឋាន​ជនអន្តោប្រវេសន៍​ជនបរទេស​ឃាត់ខ្លួន​១៦​និង​តៃវ៉ាន់​ម្នាក់​បញ្ជូន​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​

0

​កំពង់ឆ្នាំង​៖ ជនបរទេស​ទេស​ប្រុស​ស្រី​ចំនួន​១៦​នាក់ ត្រូវបាន​មន្ត្រីនគរបាល​ការិយាល័យ​ជន​អន្តោ​​ប្រវេសន៍​ខេត្ត សហការ​ណ៏​ជាម​មួយ​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ឃាត់ខ្លួន​យកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់ពី​បាន​ឆែកឆេរ​ឃើញថា​

ពួកគាត់​កាន់​លិខិតស្នាម​សំគាល់​ខ្លួន​មិន​គ្រប់លក្ខណៈ ។ ​ការឃាត់​ជនបរទេស​ទាំង​១៦​នាក់​ខាងលើនេះ គឺ​ត្រូវបាន​គេ​ឃើញថា នៅក្នុង​ខេត្តកំពង់ឆ្នាំង នាយកដ្ឋាន​ជនបរទេស និង​មន្ត្រី​ការិយាល័យ​ជនបរទេស​របស់​ស្នងការ​នគរបាល​ខេត្ត​កំពុង​សកម្ម​ធ្វើ ការងារ​ជំរឿន​ជនបរទេស​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្ត​តាម​ផែនការ​ថ្នាក់លើ ។v7

​លោក ប៉ាល់ សូត្រ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង គ្រប់គ្រង​ការងារ​ជនបរទេស​អោយ​ដឹ​បាន​និយាយថាៈ ជនបរទេស​ទាំង​១៦​នាក់​នោះ គឺមាន​វៀតណាម​១៥​នាក់ និង ជនជាតិ​តៃវ៉ាន់​ម្នាក់ ។​v4

ពួកគាត់​​គ្មាន​ឯកសារ​ចូលមក​កម្ពុជា​ត្រឹមត្រូវ​ទេ ទើប​យើង​ហៅ​មក​អប់រំ​អោយ​ពួកគាត់​ទៅយក​លិ​ខ​ត​ស្នាម​ដែល​ពួ​ក​គាត់​អះអាងថា​មាននៅ​ភ្នំពេញ ទើប​អាច​ត្រឡប់មក​ធ្វើការ​និង​ស្នាក់នៅ​ខេត្តកំពង់ឆ្នាំង​វិញ ខណៈដែល​ពួកគាត់​១៥​នាក់​ជា​ជនជាតិ​វៀតណាម​កំពុង​ធ្វើ​សំណង់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​លោក​ថា​៖​បើ​ចង់ដឹង​ច្បាស់​ជាង​នេះ​សូម​ទៅ​សួរ​មន្ត្រី​នាយកដ្ឋាន​ជនបរទេស​ចុះ ។​មាន​ប្រភពពី​មន្ត្រី​ការិយាល័យ​ជនអន្តោប្រវេសន៍​នេះដែរ​បាន​ប្រាប់ថា ជនជាតិ​វៀតណាម​មិនមាន លិខិត​វី​ស្សា​ត្រឹមត្រូវ​ទេ ពួកគេ​កំពុងធ្វើការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​កំពង់ឆ្នាំង​។v5

​ចំណែក​ជនជាតិ​តៃវ៉ាន់ កំពុងធ្វើការ​ងារ​សំណង់​នៅ​ស្រុក​កំពុងត្រឡាច ជនបរទេស​ម្នាក់នេះ មានវី​ស្សា​មិន​ប្រក្រតី លើ​បញ្ហា​រូបថត​បិទ​ពីលើ​លិខិត​វី​ស្សា​នេះ ។ ​ប្រភព​ដដែល​ពី​មន្ត្រី​ខាងលើនេះ​បាន​ប្រាប់ថាៈ ជនបរទេស​ទាំង​១៦​នាក់ ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​​ដាក់​រថយន្ត​ទូ​រី​ស​មួយគ្រឿង​ដឹក​ទៅ​នាយកដ្ឋាន​ជនអន្តោប្រវេសន៍ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រង់​ថា​យក។​

ទៅណា​ទៀត​គឺ​គេ​មិន​បានដឹង​នោះឡើយ ហើយ​មាន​គេ​ប្រាប់​អ្នក​តក​ព័​ត៌​យើង​ថា រឿង​តូចតាច​មិនបាច់​ចុះផ្សាយ​អី​ទេ​។​ប៉ុន្តែ​អ្នកសារព័ត៌មាន​យើង​យល់ថា បើ​ចុះផ្សាយ​ក៏​មិន​ស្អី​ដែរ ព្រោះ​ចង់​បញ្ជាក់​ប្រាប់ថា​ស្រុក​​ខ្មែរ​ឥឡូវ​ជនបរទេស​ចង់​ចេញចូល​តា​មិត្ត​នោះ​មិនអាច​ដូច​មុន​ឡើយ​៕