ខេត្តបន្ទាយមានជ័យ .កាលពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៤នៅក្នុងខេត្តបន្ទាយមានជ័យនៅចំណុចសំខាន់ៗដូចជាផ្លូវជាតិលេខ៥និងនៅទីរួមខេត្តនិងទីរួមស្រុកមង្គលបូរីអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានចាត់តាំងអោយកំលាំងការិយាល័យ
ចរាចរផ្លូវគោកខេត្តសហការជាមួយកំលាំងនគបាលស្រុកមង្គលបូរីនិងក្រុមយុវជនកាកបាតក្រហមជាច្រើននាក់បានចុះរិតបន្តឹងច្បាប់ចរាចរបើកបរមិនពាក់មួកការពារសុវត្ថិភាពនិងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅលើផ្លូវជាតិលេខ៥មុខអធិការស្រុកមង្គលបូរីនិងក្នុងទីរួមខេត្ត។
លោកវរះសេនីយ៍ ទោសនគីមសួគ៍នាយការិយាល័យចរាចរផ្លូវគោកបានឲ្យដឹងថាកំលាំងចរាចរខេត្តនិងស្រុកនិងក្រុមកាកបាទក្រហមចុះធ្វើការយប់នេះគឺដើម្បីផ្សព្វផ្សាយច្បាប់ចរាចរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់កាន់តែច្បាស់នូវអំពីច្បាប់ចរាចរដូចជាមុននិងចេញដំណើរជិះម៉ូតូត្រូវពាក់មួកសុវត្តិភាពឲ្យបានត្រឹមត្រូវនិងអ្នកបើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់មុននិងចេញដំណើរពេលផឹកស្រាស្រវឹងមិនត្រូវបើកបរនោះទេនិងច្បាប់ចរារចរជាច្រើនទៀតដែលប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹង។
លោកសួគ៍បានបញ្ជាក់ទៀតថាសមិត្ត កិច្ចដែលចុះធ្វើការយប់នេះមានកំលាំងនចំរុះ១៥នាក់នគបាលចរាចរខេត្តមានចំនួន៣នាក់នគបាលស្រុក៥នាក់និងកំលាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមមានចំនួន៧នាក់បានឃាត់រថយន្តបានចំនួន៣៥គ្រឿងអ្នកបើកមានជាតិស្រវឹង៤នាក់ឃាត់ម៉ូតូបានចំនួន២២៧គ្រឿងពាក់មួកសុវត្តិភាពបានត្រឹមត្រូវ២២នាក់ក្នុងចំណោម២២៧នាក់នោះពុំមានអ្នកសេបគ្រឿងស្រវឹងឡើយ។
លោកសួគ៍បានបញ្ជាក់បន្តទៀតថាក្រោយពេលធ្វើការត្រួតពិនិត្យហើយនោះក៏បានធ្វើការណែនាំដល់អ្នកបើកបរទាំងអស់នោះឲ្យចេះបន្តគោរពច្បាប់ចរាចរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនដើម្បីយកទៅអនុវត្តឲ្យកាន់តែល្អជាសវាងជួបគ្រោះថ្នាក់ចរាចរទៅថ្ងៃមុខហើយក្នុងការចុះត្រួតពិនិត្យនេះសមិត្តកិច្ចចុះត្រួតពិនិត្យដូចភ្លៀងរលឹមបើប្រជាពលរដ្ឋណាមិនគោរពច្បាប់ចរាចរនេះទេត្រូវផាកវិន័យទៅតាមច្បាប់ដែលបានកំណត់ហើយបើក្នុងករណីធ្ងន់ធ្ងត្រូវបញ្ជូនទៅតុលាការទៀតផង៕