ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងកាច់ នាំយកអាវរងា ទៅចែកជូនដល់ មេភូមិ អនុភូមិ និងប្រជាការពារភូមិទាំង ១៨ភូមិ ក្នុងឃុំស្ទឹងកាច់

0

ប៉ៃលិន ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារ នាំយកនូវអាវរងា ទៅចែកជូនដល់ មេភូមិ អនុភូមិ និងប្រជាការពារភូមិទាំង ១៨ភូមិ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាកក្រៅ ខេត្តប៉ៃលិន សរុបចំនួន ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវរងារចំនួន១ ។
មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្ទឹងកាច់ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយនៅខេត្តប៉ៃលិន មានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលសម្តេច និងលោកជំទាវប្រធានបក្សខេត្ត តែងតែគិតគូរខ្ពស់ណាស់ ដោយធ្វើ យ៉ាងណាឲ្យមេភូមិ អនុភូមិ និងប្រជាការពារភូមិទាំងអស់ ទទួលបាននូវសុខភាពល្អ ជីវភាពរស់នៅកាន់តែមានភាពប្រសើរឡើងផងដែរ។

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្ទឹងកាច់ ក៏បានក្រើនរំលឹក ដល់មេភូមិ អនុភូមិ និងប្រជាការពារភូមិទាំងអស់ ឱ្យដឹងគុណថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង រំដោះប្រទេសចេញពីភ្លើងសង្រ្គាម កសាងកោះសន្តិភាព ដោយដៃម្ខាងទប់ស្កាត់របបប្រល័យពូជសាសន៍ ដៃម្ខាងទៀតកសាងសេដ្ឋកិច្ច ជម្នះនឹងភាពអត់ឃ្លាន ក្នុងស្ថានភាពដែលហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្សទូទាំងប្រទេស ត្រូវបានបំផ្លាញដល់ឬគល់ និងស្តារប្រទេសមកស្គាល់ភាពរុងរឿង សម្បូរសប្បាយដូចសព្វថ្ងៃ។ សន្តិភាពនេះត្រូវបានថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក។ ដូច្នេះប្រជាពលរដ្ឋម្នាក់ៗ ត្រូវពូនជ្រំវប្បធម៌ការពារសន្តិភាព ដើម្បីឱ្យដំណើរជាតិយើងបន្តឈានឡើងជាលំដាប់។

ជាមួយគ្នានេះ ឯកឧត្តម សៅ សារ៉ាត់ ក៍បានសំដែងការរីករាយ និងថ្លែងអំណរគុណ ដល់លោកមេភូមិ ប្រជាការពារភូមិទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត យកពេលវេលា មកធ្វើកិច្ចការសង្គម ដោយមិនមានប្រាក់បៀវត្សន៍ ហើយមកដល់ពេលនេះ មេភូមិ ប្រជាការពារភូមិទាំងអស់ ក្នុងខេត្តប៉ៃលិន នៅតែបន្តសកម្មក្នុងការងារ, ដោយតែងតែនៅប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមភូមិរៀងរាល់យប់ នៅតាមទីស្នាក់ការភូមិនីមួយៗ។ជាចុងក្រោយឯកឧត្តម ក៏បានណែនាំ សូមអោយប្រជាការពារភូមិទាំងអស់ ត្រូវធ្វើការឆ្លាស់កម្លាំងគ្នាយាមប្រចាំការ ជៀសវាងការទៅផ្កុំគ្នាយាម ក្នុងពេលតែមួយ ដែលអាចធ្វើអោយមានការឆកល្វែង នៅពេលយប់ជ្រៅបន្តិចផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន