សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ ប្ដេជ្ញាពង្រីក ផលិតកម្មឱ្យបាន១៥០០តោនក្នុង១ឆ្នាំ

0

ខេត្តកំពង់ធំ÷ ដំណើរទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សារបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហភាពអឺរ៉ុបអំពីខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាបានចូលរួមធ្វើកិច្ចសម្ភាសន៍ ជាមួយ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមាន ទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេលបីឆ្នាំ តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣នេះ បានផ្គត់ផ្គង់ដល់ដៃគូរ សហការ ជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងបានលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ។

លោកស្រី អ៉ីន ឡៃហួត នាយិកាគ្រប់គ្រង់សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ បានឱ្យដឹងថានៅឆ្នាំ២០២៤ លោកស្រី នឹង ពង្រីកទីតាំងនេះឱ្យធំជាងមុន បានប្ដេជ្ញាចិត្តធ្វើឱ្យបាន៣តោនក្នុងមួយថ្ងៃ ដើម្បីឱ្យបាន១.៥០០តោនក្នុង មួយឆ្នាំនាឆ្នាំ២០២៤ ខាងមុននេះ ផ្គត់ផ្គង់ដល់ដៃគូរសហការ ឱ្យបានល្អប្រសើរជាងមុន ព្រមទាំងមានគុណភាពខ្ពស់ក្នុងការនាំចេញទៅក្រៅប្រទេសប្រកួតលើទីផ្សារអន្តរជាតិ។

លោកស្រី អ៉ីន ឡៃហួត នាយិកាគ្រប់គ្រង់សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ បានបន្តថាលោកស្រី កំពុងធ្វើ ការចរចាបានចំនួន៤ក្រុមហ៊ុន ដែលកំពុងធ្វើមាននៅប្រទេស (កាណាដា កូរ៉េ ជប៉ុន និងថៃ)ផងដែរ។ បច្ចុប្បន្នសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ធ្វើតែប្រភេទ គ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុងប្រភេទM23នេះមានចំនួន១៥ប្រភេទ ផ្សេងៗគ្នា ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហភាពអឺរ៉ុបអំពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅប្រទេសកម្ពុជា ធ្វើឡើងមានរយៈពេល៤ថ្ងៃ៣ យប់ មាននៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។អត្ថបទលោក ធូ កែវមុន្នី