កំពង់ឆ្នាំង៖អាវុធកែឆ្នៃចំនួន៣៥ដើមបាញ់គ្រាប់កង់និងគ្រាប់ដែក ដែលអាចបាញ់សត្វ និងសម្លាប់មនុស្សបានដែរនោះត្រូវបានប្រជាពលរដ្ឋនៅឃុំពាម ស្រុកសាមគ្គឺមានជយ័ ស្ម័គ្រនាំគ្នាយកមកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណះដែលមានការផ្សព្វផ្សាយនិងបំផុសនៅតាមវេទិកាសាធារណៈ
ក្នុងការពង្រឹងភូមិឃុំមានសុវត្ថិភាពកន្លងមក។ ពីធីប្រ គល់នៅអាវុធកែឆ្នៃខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅប៉ុស្តិនគរបាលរដ្ឋបាល ឃុំពាម ស្រុ កសាមគ្គឺមានជយ័ ដោយមានការចូលរួមពីលោក កែវ ឈុន នាយការរិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរឃុំ ស្រុកសាមគ្គីមានជ័យ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គឺមានជយ័បានអោយដឹងថា៖ការប្រគល់អាវុធកែឆ្នៃទាំង៣៥ដើមខាងលើនេះ ដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ្ញាក់រលឹក ក្រោយពីការបំផុសចលនាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកជាច្រើនកន្លែងនក្លងមក តាមរយះការចុះធ្វើវេទិការសាធារណះស្តីពីលក្ខណះ៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាព។
ម្យ៉ាងទៀតសមត្ថកិច្ចយើងបានផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹងថា៖ការរក្សារទុកអាវុធកែច្នៃដែលអាចសម្លាប់មនុស្សបានគឺត្រូវប្រឈមផ្លូវច្បាប់និងមានទោសទណ្ឌ័ទៀតផង ហេតុនេះហើយទើបប្រជាពលរដ្ឋភ្ញាក់រលឹកនាំគ្នាយកមកប្រគល់អោយសមត្ថកិច្ចនៅព្រឹកនេះតែម្តង និងបានសន្យាថានិងបញ្ឈប់កាប្រើប្រាស់អាវុធកែឆ្នៃនេះទៀតហើយ និងបានបន្តធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានរក្សារទុកនៅអាវុធកែផ្សេងទៀតសូមយកភ្ញាក់រលឹកមកប្រគល់ជូនសមត្ថកិច្ចអោយបានទាន់ពេលវាលាជៀសវៀងការប្រឈមនិងផ្លូវច្បាប់។
នៅក្នុងពិធីប្រគល់អាវុធនេះផងដែរប្រជាពលរដ្ឋម្នាក់ឈ្នោះ ខាត់ សុភ័ក្រ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គឺមានជយ័ ដែលបានយកអាវុធ១ដើមមកប្រគល់ជូនសមត្ថកិច្ចបាននិយាយអោយដឹងថា៖អាវុធនេះគាត់បានទិញពីគេនិងបានរក្សារទុកបាញ់សត្វនិងការពារផ្ទះរបស់គាត់។ប៉ុន្តែក្រោយពីបានចូលរួមប្រជុំក្នុងផវេទិការសារធារណះបានដឹងថា ការរក្សាអាវុធកែឆ្នៃបែបនេះខុសនិងច្បាប់ខណះដែលសមត្ថកិច្ចរកឃើញនោះ ទើបគាត់និងអ្នកស្រុកក្នុងភូមិស្ម័គ្រចិត្តយកមកប្រគល់អោយសមត្ថកិច្ច។
លោក កែវ ឈុន នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងដែលបានចូលរួមក្នុងពិធីទទួលអាវុធកែឆ្នៃនេះបានធ្វើការបញ្ជាក់អោយប្រជាពលរដ្ឋជាម្ចាស់អាវុធទាំងអស់នោះដឹងថា៖ការរក្សាទុកនិងប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវនៅត្រង់ ជំពូក៤មា ត្រា២០បានចែងច្បាស់ថា៖ ជនណាដែលបំពាក់នៅតាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ អោយខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃតម្លើង ជួសជុលនូវគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០រៀល ដល់ ២.០០០.០០០រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕