ឧត្តរមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមស្តាប់ការសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយសដល់យោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍-ពិការ ឆ្នាំ២០២៣ ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
តាមប្រព័ន្ធ (Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភថវិកាដល់យោធិនសោធននិវត្តន៍-ពិការ ៤នាក់ ក្នុងម្នាក់ចំនួន ៥០០,០០០រៀល សរុបថវិកា ២,០០០,០០០រៀល។ ពីធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ព្រមទាំងនាយទាហានសោធននិវត្តន៍-ពិការ ផងដែរ៕ ដោយ ភ្នំ ដងរែក